ការនាំចេញ iPhone លើទីផ្សារចិនធ្លាក់ចុះជិត ១០លានគ្រឿងក្នុងត្រីមាសទីមួយ

ក្រុមហ៊ុន Apple ជួបប្រទះការខាតបង់ធំនៅលើទីផ្សារស្រុកចិន បន្ទាប់ពីទិន្នន័យប្រចាំត្រីមាសទីមួយបង្ហាញថា អត្រាលក់ទូរស័ព្ទរបស់ពួកគេ លើទីផ្សារមហាអំណាចអាស៊ី បានថយចុះរហូតដល់ ៩,៨លានគ្រឿង។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា អត្រាលក់ប្រចាំត្រីមាសដំបូងរបស់ Apple នៅចិន បានថយចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ និងបានធ្វើឲ្យការក្ដោបក្ដាប់ទីផ្សាររបស់ក្រុមហ៊ុនអាមេរិកនៅចិន ថយចុះពី ១៧,៤% មកនៅត្រឹម ១៣,៧%។

អាចនិយាយបានថា ប៉ុន្មានឆ្នាំចុងក្រោយក្រុមហ៊ុន Apple រកស៊ីខាតឡុងចុងខ្លាំងនៅលើទីផ្សារចិន ពោលរបូតតំណែងជាអ្នកក្ដោបក្ដាប់ទីផ្សារធំបំផុត មកនៅត្រឹមលេខរៀងទី៥ ហើយទិន្នន័យលក់ប្រចាំត្រីមាសវិញ មានការដាំក្បាលចុះដល់ទៅ ៧ត្រីមាសជាប់ៗគ្នា។

ការធ្លាក់ចុះនៃអត្រាលក់ទូរស័ព្ទ iPhone យ៉ាងសម្បើមបែបនេះ គឺបណ្ដាលមកពីសង្គ្រាមពន្ធគយយ៉ាងក្ដៅគគុក រវាងសហរដ្ឋអាមេរិក និងទីក្រុងប៉េកាំង ដែលធ្វើឲ្យទំនិញមួយចំនួនឡើងថ្លៃកប់ក្ដោង ពិបាកក្នុងការលក់ទៅកាន់អតិថិជន៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg