បងប្អូនត្រកូល Walton ដែលសុទ្ធសឹងតែជាមហាសេដ្ឋី បានខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុប ៣២ពាន់លានដុល្លារ រយៈពេល ១០០ថ្ងៃដំបូងក្នុងឆ្នាំ២០២៥ បន្ទាប់ពីតម្លៃភាគហ៊ុន Walmart ដាំក្បាលចុះ។
តាមដានជាមួយយើង៖
Million Times


យោងតាមទិន្នន័យផ្ដល់ឲ្យដោយគេហទំព័រ Bloomberg Billionaires Index បានបង្ហាញថា លោកស្រី Alice Walton មហាសេដ្ឋីស្រីមានបំផុតលើលោក បាត់បង់ទ្រព្យសម្បត្តិ ១០,៧ពាន់លានដុល្លារ ខណៈបងប្រុសរបស់នាងទាំង២ គឺលោក Jim និងលោក Rob របូតលុយអស់ ១១ពាន់លានដុល្លារ និង ១០,៦ពាន់លានដុល្លារ។
ការខាតបង់របស់បងប្អូនមហាសេដ្ឋីត្រកូល Walton ទាំង ៣រូប គឺបណ្ដាលមកពី រយៈពេល១០០ថ្ងៃដំបូង ក្នុងឆ្នាំ២០២៥ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Walmart បានដាំក្បាលចុះ ៦,២៨% ដែលធ្វើឲ្យពួកគេ ជាម្ចាស់ភាគហ៊ុនធំ រងនូវផលខូចខាតជាខ្លាំង៕
អត្ថបទ៖ Luffy រូបភាព៖ CNBC