នាថ្ងៃទី១០ ខែមេសា ក្រុមហ៊ុនអាកាសចរណ៍ឈានមុខវៀតណាម Vietjet បានប្រកាសថា ពួកគេបានចុះកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុនកំពូល AV AirFinance ដែលមានតម្លៃរហូតដល់ ៣០០លានដុល្លារ ខណៈក្រុមហ៊ុនវៀតណាម នឹងយកទឹកប្រាក់ទាំងនោះ មកពង្រីកជំនួញឲ្យកាន់តែធំជាងមុនថែមទៀត។
តាមដានជាមួយយើង៖
Million Times


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា កិច្ចព្រមព្រៀងមួយនេះ ទំនងមិនមែនទើបសម្រេចបានឡើយ ពោលវាបានកើតឡើងតាំងពីសប្ដាហ៍មុន ពេលដែលឧបនាយករដ្ឋមន្ត្រីវៀតណាម Ho Duc Phoc បំពេញទស្សនកិច្ចទៅអាមេរិក ដើម្បីចរចាបញ្ហាពន្ធគយជាមួយរដ្ឋបាលលោក Trump។
តាមរយៈកិច្ចព្រមព្រៀងមួយនេះ ក្រុមហ៊ុន Vietjet អាចមានកញ្ចប់ចំណាយគ្រប់គ្រាន់ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដោយបច្ចុប្បន្នពួកគេបានចរចាទិញយន្តហោះប្រភេទ Boeing 787 ចំនួន ២០គ្រឿងបន្ថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖