ធ្លាប់តែឃើញឡូយឆាយលើបណ្ដាញសង្គម ស្រាប់តែកាលពីចុងឆ្នាំ ២០២៤ កន្លងទៅល្បីថា អ្នកជំនួញស្រី សៀន សូលីនដា ហៅ ម៉ាដាម ដា បានជំពាក់បំណុលចិនម្ដងរួចមកហើយ។ ស្រាប់តែល្បីៗនេះប្អូនស្រីអ្នកនាង ដែលមានឈ្មោះ សៀន សូលក្ខិណា ឬ Ah Pop ចេញមកពីការបរាជ័យដ៏ធ្ងន់ធ្ងររបស់បងស្រីខ្លួន។



កន្លងមកគេតែងតែហៅអ្នកជំនាញស្រីដ៏ល្បីរូបនេះជាសេដ្ឋីនីអនឡាញ ដែលចូលចិត្តចាយជីវិតហាយសូ បង្អួតសម្ភារៈប្រេនៗ និងដូរសេរីឡានថ្មីញឹកញាប់។ ប៉ុន្តែអ្វីដែលមហាជនមើលឃើញលើបណ្ដាញសង្គម រឿងខ្លះមិនមែនជាជីវិតជាក់ស្ដែងឡើយ ដោយការពិត ម៉ាដាម ដា ជួបប្រទះបញ្ហាហិរញ្ញវត្ថុតាំងពីមុនជំនាន់ការរាតត្បាតជំងឺកូវីត-១៩ ទៅទៀត។
ក្នុងនោះអ្នកជំនាញអនឡាញ សៀន សូលក្ខិណា ហៅ Ah Pop បញ្ជាក់ថា បញ្ហាច្រើនរួមទាំងផ្ទៃក្នុងកិបកេងប្រាក់, សាងសង់អាគារផលិតផលcosmetic នៅថៃ ត្រូវផ្អាកកំឡុងពេលមានជំងឺកូវីត ហើយមេការសំណង់យកថ្លៃសាងសង់រត់ចោលបាត់ជាដើម។

នៅមិនទាន់អស់ឡើយ អ្នកជំនួញដ៏ស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាថៃ ក៏នៅខាតទុនទៅលើរឿងបណ្ដាក់ទុន បើកគ្លីនិកកែសម្ផស្សផ្ទះ ៣ ល្វែងបូកចូលគ្នា ដែលដេគ័ររួចរាល់ហើយនោះ បែរជាផ្អាកមិនអាចដំណើរការបាន និងរឿងផលិតផលថែរក្សាស្បែកធ្វើទីផ្សារខុស បូកបញ្ចូលទាំងជះប្រាក់ទៅលើការជួល BA ជាតារាបរទេសថែមទៀតផង។
អ្វីដែលធ្វើឲ្យម្ចាស់ប្រេន Da colla C ជួបប្រទះបញ្ហាគ្រួសារបែកបាក់ ដែលធ្វើឲ្យធ្លាក់ចូលទៅក្នុងវិបត្តិផ្លូវចិត្ត និងមិនអាចគ្រប់គ្រងចំណូលចំណាយបាន ជាផ្នែកមួយធ្វើឲ្យហិរញ្ញវត្ថុកាន់តែដុនដាប។ ក្រោយប្អូនស្រីបង្ហោះរៀបរាប់រឿងហិរញ្ញវត្ថុ ម៉ាដាម ដា ក៏បាន Live ទទួលស្គាល់ថាកំពុងបរាជ័យមុខជំនួញ គ្មានសូម្បីប្រាក់ខែបើកឲ្យបុគ្គលិក ហើយក៏ជំពាក់បំណុលគេពិតមែន។
ម៉ាដាម ដា ធ្លាប់តែល្បីឈ្មោះជាអ្នកជំនួញអនឡាញជើងខ្លាំង និងកាន់កាប់ជំនួញជាច្រើនក្នុងដៃ តែមិននឹកស្មានបែរជាធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរខ្លាំងដូចនេះឡើយ៕

ប្លង់ហាងកែសម្ផស្ស

អាគារសាងសង់នៅថៃ



អត្ថបទ៖ មេរ៉ា,រូបភាព៖ MADAM DA និង Madam Chorda