ភ្ញៀវទេសចរជាង ៨ម៉ឺននាក់ទស្សនា និងផ្តិតរូបភាពព្រឹត្តិការណ៍សមរាត្រីដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត

នៅក្នុងរយៈពេល ៣ថ្ងៃ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ​ ៨ម៉ឺននាក់​ បានចូលរួមទស្សនា និងផ្តិតទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។ បើយោងតាមការឲ្យដឹងរបស់អាជ្ញាធរជាតិអប្សរា។

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា រយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រី (Equinox) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអន្តរជាតិ ចំនួន៨៥,៤៥៣នាក់ ដោយក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន១៤,២៣៣នាក់ បានមកទស្សនាទិដ្ឋភាព សមរាត្រី (Equinox)  ថៃ្ងរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។

តាមដានជាមួយយើង៖ Million Times

ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមពត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។  

ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និង ផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ អាជ្ញាធរជាតិអប្សរា