មហាសេដ្ឋី Stephen Feinberg ទទួលបានការតែងតាំង ក្លាយជាអនុរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី

សហស្ថាបនិកក្រុមហ៊ុនឯកជន Cerberus Capital Management មហាសេដ្ឋី Stephen Feiberg ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មីជាផ្លូវការ ក្រោយឆ្លងកាត់ការបោះឆ្នោតពីសមាជិកសភាអាមេរិក។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយថា មហាសេដ្ឋីមានទ្រព្យសម្បត្តិ ៥,៣ពាន់លានដុល្លាររូបនេះ ទទួលបានការយល់ព្រមពីសមាជិកសភាអាមេរិក ក្នុងសម្លេងបោះឆ្នោតគាំទ្រ ៥៩ ទល់នឹង ៤០ កាលពីថ្ងៃទី១៤ ខែមីនា។

លោក Feinberg នឹងមានភារកិច្ចមើលការខុសត្រូវ ចំពោះប្រតិបត្តិការប្រចាំថ្ងៃ អនុវត្តអាទិភាពរបស់នាយកដ្ឋាន និងគ្រប់គ្រងថវិកាដ៏ច្រើនរបស់ក្រសួងការពារជាតិ ក្នុងនាមជាបុគ្គលមានសិទ្ធអំណាចធំបំផុតទី២ ប្រចាំមន្ទីរបញ្ចកោណ។

គួររំលឹកបន្តិចថា លោក Stephen Feinberg ក៏ធ្លាប់ទទួលបានតំណែងក្នុងជួររដ្ឋាភិបាលអាមេរិក កាលពីអាណត្តិដឹកនាំដំបូងរបស់ប្រធានាធិបតី Donald Trump ផងដែរ ដោយកាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១ លោកធ្លាប់កាន់តំណែងជាប្រធានក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg