វៀតណាមដែលជាទីផ្សារនាំចេញកាហ្វេធំបំផុតមួយនៅលើលោក បានកើបប្រាក់ចំណូលប្រហែល ១,៧២ពាន់លានដុល្លារតាមរយៈការនេះចេញផលិតផលកសិកម្មប្រភេទនេះ ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំនេះ។
តាមដានជាមួយយើង៖
Million Times


លោក Nguyen Duc Dung អគ្គនាយករងនៃការផ្លាស់ប្តូរទំនិញវៀតណាម បានបង្ហើបប្រាប់ថា កាហ្វេវៀតណាមកំពុងត្រូវប៉ាន់ខ្លាំង ខណៈតម្លៃលើទីផ្សារអន្តរជាតិក៏មានការហក់ឡើងខ្ពស់ផងដែរ។
នាយកដ្ឋានពន្ធគយវៀតណាមបានឲ្យដឹងថា ការនាំចេញកាហ្វេរបស់វៀតណាមបានកើនឡើង ២២% ចំពោះបរិមាណ ខណៈតម្លៃវិញកើនឡើង ៣៧% ក្នុងរយៈពេល ២ខែដំបូងមកនេះ ពោលសម្រេចបានការនាំចេញកាហ្វេ ៣០៩ ៥០៥តោនទៅកាន់ទីផ្សារអន្តរជាតិ៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress