បច្ចុប្បន្ននេះបណ្តាញសង្គមមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមសម័យទំនើប ដោយផ្តល់នូវវេទិកាសម្រាប់ការទំនាក់ទំនង ការចែករំលែកព័ត៌មាន។ វាក៏ជាឧបករណ៍មួយដ៏មានប្រសិទ្ធភាពសម្រាប់ការផ្លាស់ប្តូរសង្គម។
នៅកម្ពុជាមានមហាសេដ្ឋីធំៗមិនច្រើនប៉ុន្មានទេ ដែលនិយមប្រើប្រាស់បណ្តាញសង្គមហើយបង្ហោះចែកចាយដំណឹង ទស្សនៈ ជំនួញ ជីវិត ស្នេហា អប់រំកូន និងរូបភាពបេសកកម្មប្រចាំថ្ងៃរបស់ខ្លួន។ យ៉ាងណា គេក៏សង្កេតឃើញមានអ្នកឧកញ៉ាមួយរូបតែងតែបានចែករំលែកទស្សនគំនិតរបស់ខ្លួនលើបណ្តាញសង្គមជារឿយៗ នោះគឺអ្នកឧកញ៉ គិត ម៉េង។


នៅលើបណ្តាញសង្គមរាប់ចាប់ពី Facebook, TikTok អ្នកឧកញ៉ា គិត ម៉េង ចែករំលែកជាប្រចាំនូវទស្សនជីវិត ស្នេហា អប់រំកូនៗ ពិសេសទស្សនៈ និងបទពិសោធន៍ក្នុងការធ្វើជំនួញ ដែលលោកធ្លាប់បានឆ្លងកាត់រហូតគ្រប់គ្រងជំនួញមិនក្រោម ៣០នៅក្នុងដៃ។ អ្នកឧកញ៉ា គិត ម៉េង ជាម្ចាស់ក្រុមហ៊ុន Royal Group ដែលមានបុត្តសម្ព័ន្ធក្រុមហ៊ុនជាង ៣០ក្រុមហ៊ុន។
មែនទែនទៅ អ្នកឧកញ៉ាចាប់ផ្តើមប្រើប្រាស់វេទិកាសង្គមប្រមាណ ៥ឆ្នាំហើយ រាល់ការបង្ហោះរបស់លោកសុទ្ធជាទស្សនមេរៀនល្អៗ ដូចជាមេរៀនជីវិត ស្នេហា ទំនាក់ទំនង អប់រំកូន អាជីវកម្មជាដើមដែលយើងទាំងអស់គ្នាគួរបានយកពិចារណា និងមិនដែលបង្ហោះរិះគន់វាយប្រហារជាសាធារណការម្តងណាឡើយ។

ត្រង់ណេះយើងអាចនិយាយបានថា អ្នកឧកញ៉ា គិត ម៉េង ជាមនុស្សមានចិត្តទូលាយក្នុងការចែករំលែកសារអប់រំល្អៗ ដោយបង្ហាញពីគន្លឹះនានាសម្រាប់ជាមេរៀនជីវិត និងជំនួញទៅកាន់មិត្តភ័ក្រ្តក្នុងបណ្តាញសង្គម។ ជាពាណិជ្ជករនិយមចែករំលែកសារវិជ្ជមាន ដោយមិនបង្ហោះសាររិះគន់សូម្បីម្តង។
ត្រឹមពាក់ខែមីនានេះ ផេកហ្វេសប៊ុកអ្នកឧកញ៉ា គិត ម៉េង មានឈ្មោះថា Neak Oknha Kith Meng មានអ្នក Followers 658K ហើយរាល់ផុសរបស់លោកមានអ្នកតាមដានរហូតដល់ 1M View និងចែករំលែកច្រើនជាង 1k Share ឯណោះ៕





អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកអ្នកឧកញ៉ា គិត ម៉េង