ទោះជាកម្មវិធីភ្ជាប់ពាក្យក៏ដោយ ក៏ឧកញ៉ា លឹម ប៊ុនសួរ បានកុម៉្មង់អ្នករៀបចំ តុបតែងលម្អរោងនៃកម្មវិធីកូនស្រីជាទីស្រលាញ់ យ៉ាងប្រណីតគ្មានទាស់ចន្លោះកន្លែងណាឡើយ។


កាលពីថ្ងៃ ១៤ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានចូលស្ដីដណ្ដឹងកូនស្រីអ្នកជំនួញចាស់វស្សា ឧកញ៉ា លឹម ប៊ុនសួរ តាមប្រពៃណី ដោយមានអញ្ជើញចាស់ទុំ ត្រកូលរៀមច្បង និងសាច់សលោហិតជាច្រើនចូលរួម។
ក្រៅពីសាច់ញាតិដែលជាអ្នកជំនួញមានមុខមាត់ក្នុងសង្គមដូចគ្នាហើយនោះ ឧកញ៉ា លឹម ប៊ុនសួរ ក៏បានអញ្ជើញមិត្តភ័ក្តិ និងអ្នកស្គាល់គ្នាជាមន្ត្រីរាជការ អ្នកមុខអ្នកការមកជាសាក្សីដឹងឮនៃការចូលចែចូវពីខាងប្រុសទៀតផង។

កូនប្រុសនាម សរ សីហរាជ្យ ហើយកូនស្រីនាម លឹម កែវកន្និថា។ អ្នកទាំង ២ មើលទៅស្រស់សង្ហា និងសោភា សមគ្នាជាគូពិតៗ។ ក្រៅពីភ្ញៀវចាស់ទុំ កូនកំលោះកូនក្រមុំ ក៏បានអញ្ជើញមិត្តភ័ក្តជាច្រើន ដលម្បីមកជួបជុំក្នុងថ្ងៃពិសេសរបស់ខ្លួនផងដែរ។
ងាកទៅមើលការសម្អិតសម្អាងកាយាទាំងម្ចាស់កម្មវិធី និងភ្ញៀវ សុទ្ធតែមានស្រស់ស្អាត ពោរពេញដោយប្រណីតភាពគ្មានទាស់កន្លែងណាឡើ។ កន្លែងប្រារព្ធកម្មវិធីភ្ជាប់ពាក្យកូនស្រីឧកញ៉ា លឹម ប៊ុនសួរ ជ្រើសរើសផ្កាជាច្រើនប្រភេទផ្សេងគ្នា និងរចនាក្បាច់ខ្មែរបន្ថែមឲ្យកន្លែងរៀបចំកម្មវិធីមើលទៅអស្ចារ្យ៕


















អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia