ប្រធានអគ្គនាយកប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិកលោក Louis DeJoy បានប្រាប់សភាថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមកំណែទម្រង់រដ្ឋាភិបាល DOGE របស់លោក Elon Musk ដើម្បីដោះស្រាយបញ្ហាធំៗ ក្នុងនោះគ្រោងកាត់បន្ថយបុគ្គលិកចំនួន ១ម៉ឺននាក់។
សារព័ត៌មាន Reuters ចុះផ្សាយថា អគ្គនាយកប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិក USPS មាននិយោជិត ៦៣៥,០០០ នាក់ដែលបានបាត់បង់ប្រាក់ ៩.៥ ពាន់លានដុល្លារកាលពីឆ្នាំមុន ត្រូវបានលើកលែងពីការកាត់បន្ថយបុគ្គលិកសហព័ន្ធដែលដឹកនាំដោយ DOGE ។ អគ្គនាយកប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិក បានកាត់បន្ថយការងារចំនួន ៣០,០០០ ចាប់តាំងពីឆ្នាំ២០២១។


លោក DeJoy បានប្រាប់សភានៅក្នុងលិខិតមួយថា USPS គ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនចំនួន ១០,០០០ នាក់នៅក្នុងខែក្រោយតាមរយៈកម្មវិធីចូលនិវត្តន៍មុនអាយុដោយស្ម័គ្រចិត្តដែលបានប្រកាសជាលើកដំបូងនៅក្នុងខែមករា។ លោកថា កិច្ចព្រមព្រៀងជាមួយ DOGE និងរដ្ឋបាលសេវាកម្មទូទៅនឹងអនុញ្ញាតឱ្យក្រុមកំណែទម្រង់រដ្ឋាភិបាល “ជួយយើងក្នុងការកំណត់អត្តសញ្ញាណ និងសម្រេចបាននូវប្រសិទ្ធភាពបន្ថែមទៀត…ក្រុមការងារ DOGE មានចិត្តល្អគ្រប់គ្រាន់ដើម្បីស្នើសុំបញ្ហាធំដែលពួកគេអាចជួយយើង” ។
កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយចំនួនពីរបានរាយការណ៍ថា លោកប្រធានាធិបតី Donald Trump កំពុងរៀបចំចេញបញ្ជាប្រតិបត្តិមួយ ដើម្បីបណ្តេញក្រុមប្រឹក្សាភិបាលសេវាប្រៃសណីយ៍។ សេតវិមានបានបដិសេធផែនការនេះ ប៉ុន្តែលោក Trump បាននិយាយថា លោកកំពុងពិចារណាការរួមបញ្ចូលអគ្គនាយកប្រៃសណីយ៍ជាតិជាមួយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ការណ៍នេះគណបក្សប្រជាធិបតេយ្យបាននិយាយថា នឹងបំពានច្បាប់សហព័ន្ធ។
ជាមួយគ្នានេះ លោក Elon Musk ដែលជាទីប្រឹក្សាកំពូលរបស់លោក Trump បាននិយាយកាលពីសប្តាហ៍មុនថា លោកគិតថា អគ្គនាយកប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិក គួរតែត្រូវបានរួមបញ្ចូលគ្នា៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters