ប៉ុន្មានខែចុងក្រោយនេះ ហាងលក់ទំនិញប្រណីតៗ និងម៉ាកយីហោល្បីៗជាច្រើននៅប្រទេសចិន បានបិទទ្វារជាបន្តបន្ទាប់ ក្រោយប្រជាជនចិនហាក់កំពុងផ្អាកចាយវាយ ចំពេលស្ថានភាពសេដ្ឋកិច្ចមិនសូវមានស្ថិរភាព។
ទីភ្នាក់ងារព័ត៌មាន SCMP បានរាយការណ៍ថា ហាងលក់សម្ភារៈនិយមល្បីៗដូចជា Gucci និង Prada បានសម្រេចបិទហាងនៅក្នុងទីក្រុងសៀងហៃ បន្ទាប់ពីរកស៊ីនៅទីនោះរយៈពេលច្រើនជាង ១០ឆ្នាំ ក្រោយអត្រាលក់បានធ្លាក់ចុះជាខ្លាំង។


ការចាកចេញរបស់ប្រ៊េនល្បីៗទាំង ២ខាងលើ បានធ្វើឲ្យទីផ្សារសម្ភារៈនិយមនៅចិន កាន់តែមានសភាពខ្សោយទៅៗ ពោលចាប់តាំងពីត្រីមាសទី៤ កាលពីឆ្នាំមុន មកទល់ពេលនេះ ហាងលក់ទំនិញប្រណីតៗលំដាប់ថ្នាក់អន្តរជាតិចំនួន៨ បានសម្រេចចិត្តចាកចេញពីទីផ្សារប្រទេសចិន។
គួរជម្រាបដែរថា ចាប់តាំងពីឆ្នាំមុន ទីផ្សារសម្ភារៈនិយមនៅប្រទេសចិនបានជួបប្រទះភាពរាំងស្ទះ ដោយសារប្រជាជនផ្អាកចាយវាយ គួបផ្សំស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល បានធ្វើឲ្យក្រុមហ៊ុនរកស៊ីនៅក្នុងវិស័យមួយនេះ ជួបប្រទះការខាតបង់ជាខ្លាំង ពោលប្រជាជនចិនបានកាត់បន្ថយការចំណាយ លើសម្ភារៈនិយមរហូតដល់ ២០% ឯណោះ៕
អត្ថបទ៖ Luffy រូបភាព៖ AFP