កាន់តែងាយស្រួលរក សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» មានលក់នៅបណ្ណាគារ

ភាព​ល្បីល្បាញ​នៃ​សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» បាន​សុះសាយ​គ្រប់​ទី​កន្លែង ដោយ​មាន​អ្នក​ជំនួញ​ធំៗ និង​សាស្ត្រាចារ្យ​ជាច្រើន​សុទ្ធតែ​ជាវ​យក​ទៅ​សិក្សាស្វែងយល់​បន្ថែម។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​ទៀតសោតសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដែល​តែង​និពន្ធ​ឡើង​ដោយ​ផ្ទាល់​ពី​សំណាក់ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP ផ្ទាល់ ក៏​មាន​ដាក់​លក់​នៅ​តាម​បណ្ណាគារ​ផងដែរ។

សម្រាប់​សិស្សានុសិស្ស​ និង​មហាជន​ទាំងអស់​ដែល​មាន​បំណង​ក្នុង​ការ​ជាវ​សៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ពេល​នេះ​អាច​ស្វែង​រក​បាន​នៅ​គ្រប់​សាខា​ទាំង​អស់​របស់បណ្ណាគារ​សន្តិភាព (PBC)។

មិន​ត្រឹម​តែ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ទេ អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន បាន​យក​សៀវភៅ​ដែល​តាក់តែង​ឡើង​ពី​បទពិសោធន៍​ក្នុង​មុខ​ជំនួញ​រាប់​ទសវត្សរ៍​របស់​ខ្លួន យក​ទៅ​តម្កល់​នៅ​ដល់​បណ្ណាល័យ​សម្តេចតេជោ ហ៊ុន សែន ថែម​ទៀត​ផង ដើម្បី​អាចឲ្យ​មហាជន​​​ស្វ័យ​សិក្សា ព្រម​ទាំង​អាច​រៀន​ពី​​ជំនាញ​ផ្សេង​ៗ​ក្នុងវិស័យអចលនទ្រព្យ។

អ្នកឧកញ៉ា​បណ្ឌិត សំ សុខនឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP និង​ជា​អ្នក​ជំនាញ​អចលនទ្រព្យ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មួយរូបនៅកម្ពុជា ហើយ​ជារឿយៗ​អ្នកឧកញ៉ា​បណ្ឌិត​ក៏​តែងតែ​មាន​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស ដើម្បី​អូសទាញ​វិនិយោគិន មក​បោះ​ទុន​នៅ​ស្រុក​ខ្មែរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Dr. Sam Soknoeun