អ្នកប្រដាល់មានបំផុតលើលោក Floyd Mayweather ជះលុយ ៤០០លានដុល្លារ ទិញអាផាតមិនជាង ១០០០បន្ទប់

អ្នកប្រដាល់មានតម្លៃខ្លួនថ្លៃបំផុតលើលោក Floyd Mayweather បានចំណាយលុយ ៤០២លានដុល្លារ ដើម្បីទិញអគារចំនួន ៦២ខ្នងនៅក្នុងសង្កាត់ Manhattan ទីក្រុង New York ដោយមានអាផាតមិនសរុបជាង ១ ០០០បន្ទប់។

តាមដានជាមួយយើង៖ Million Times

តាមរយៈការបង្ហោះវីដេអូលើបណ្ដាញសង្គម Instagram លោក Floyd បានឲ្យដឹងថា អចលនទ្រព្យទាំងនេះ គឺលោកចំណាយលុយផ្ទាល់ខ្លួនទិញតែម្ដង ដោយមិនមានអ្នកចូលរួមជាមួយឡើយ ហើយលោកនឹងដាក់បន្ទប់អាផាតមិនទាំងនោះជួល ដោយវាអាចបង្កើតប្រាក់ចំណូលខ្ទង់លានដុល្លារក្នុងមួយខែ។

មួយរយៈចុងក្រោយនេះ Floyd Mayweather ហាក់ចាប់អារម្មណ៍ជាមួយការរកស៊ីក្នុងវិស័យអចលនទ្រព្យ ដោយកាលពីខែមុនលោកបង្ហើបថា អាជីវកម្មរបស់លោកក្នុងវិស័យមួយនេះ អាចរកចំណូលបានខ្ទង់ ៣០០លានដុល្លារក្នុងមួយខែ។

គួរជម្រាបដែរថា Floyd Mayweather គឺជាអ្នកប្រដាល់មានតម្លៃខ្លួនថ្លៃបំផុតប្រចាំប្រវត្តិសាស្ត្រ ហើយក្នុងនាមជាអត្តពលិក បុរសវ័យ ៤៨ឆ្នាំរកចំណូលបានរហូតដល់ ១,៥ពាន់លានដុល្លារ ពីការឡើងសង្វៀន និងការឧបត្ថម្ភពីក្រុមហ៊ុននានា៕

អត្ថបទ៖ Luffy រូបភាព៖ VNExpress