សម្រាប់ដើមឆ្នាំ២០២៥នេះ អ្នកជំនួញ ៤រូបហើយក្នុងព្រះរាជក្រឹត្យមួយសន្លឹក ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ជា «ឧកញ៉ា» កាលពីថ្ងៃ២២ ខែកុម្ភៈកន្លងទៅ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២៥/២៩៧។
យោងព្រះរាជក្រឹត្យតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រាស់បង្គាប់ផ្តល់គោរមងារ៖ ១- លោក ហោ សេរីវឌ្ឍន៍ ២- លោក សន សៀប ៣- លោក ជា មុនី ៤- លោកស្រី តាំង លីផេង ជា«ឧកញ៉ា»។


លោក ហោ សេរីវឌ្ឍន៍
លោក ហោ សេរីវឌ្ឍន៍ ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិន នវានុវត្តន៍និងអភិវឌ្ឍន៍ (IDI) ហើយក៏ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រព័ន្ធនៃយុវជនគណបក្សថ្នាក់កណ្តាល។
រីឯលោក សន សៀប ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហើយក៏ជាប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុនអចលនទ្រព្យចំនួន ២ទៀត។ ដោយឡែក លោក ជា មុនី មិនមានព័ត៌មានបញ្ជាក់ថាលោកកំពុងរកស៊ី និងដឹកនាំអាជីវកម្មឈ្មោះអ្វីមួយនោះទេ។

លោក សន សៀប
ចំណែកលោកស្រី តាំង លីផេង ជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Advanced Glory Logistics (Cambodia) Co., Ltd. ស្វាមីលោកស្រីគឺឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងនាយកប្រតិបត្តិក្រុមហ៊ុន ត្រាយអាំ លីង ឡូជីស្ទីក-ខេមបូឌា ព្រមទាំងស្ថាបនិក និងជាប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Advanced Glory Logistics Group (AGL) ៕

លោកស្រីតាំង លីផេង
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម