ថ្មីៗនេះនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម ឬហៅកាត់ថា SMEs បានណែនាំពីរបៀបធ្វើឲ្យផលិតផលក្នុងស្រុក បង្កើនការចាប់អារម្មណ៍នៅលើទីផ្សារ។ ក្នុងនោះម្ចាស់សហគ្រាស និងសិប្បកម្មត្រូវអនុវត្តយុទ្ធសាស្ត្រប៉ុន្មានចំណុចដូចខាងក្រោម ជួយឲ្យផលិតផលមានភាពលេចធ្លោឡើង ហើយទាក់ភ្នែកអ្នកទិញ៖



១. បង្កើតអត្តសញ្ញាណម៉ាក (Brand Identity)
• បង្កើតម៉ាក (logo) និងរូបរាងផលិតផលឲ្យមានលក្ខណៈសម្គាល់ផ្ទាល់ខ្លួន
• ផ្ដោតសំខាន់លើតម្លៃ និងគុណភាព ដើម្បីបង្កើនភាពទុកចិត្ត
២. ប្រើបច្ចេកវិទ្យា និងបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយ
• ប្រើ Facebook, TikTok, Instagram ដើម្បីបង្កើតមាតិកា (content) ទាក់ទាញ
• បង្កើតវីដេអូ, រូបភាព និងអត្ថបទ ដែលបង្ហាញពីអត្ថប្រយោជន៍នៃផលិតផលនោះ
៣. រៀបចំការផ្ដល់ជាអត្ថប្រយោជន៍ផ្សេងៗ និងប្រម៉ូសិន
• បង្កើតកម្មវិធីបញ្ចុះតម្លៃ ឬការចូលជាសមាជិក ដើម្បីបង្កើនការលក់
• អំពាវនាវការចូលរួមពីអតិថិជនឱ្យចូលរួមសកម្មភាពសង្គម
៤. បង្កើតបទពិសោធន៍ល្អៗ ដល់អតិថិជន
• ផ្ដល់សេវាកម្មអតិថិជនល្អ និងបង្កើតទំនាក់ទំនងល្អ
• ប្រើស្ថានីយដ្ឋានអនឡាញ (Chatbot, Messenger) ដើម្បីឆ្លើយតបបានលឿន
៥. សហការជាមួយអ្នកមានឥទ្ធិពល (Influencers) និងអ្នកលក់ដទៃ
• ប្រើអ្នកមានឥទ្ធិពល (influencers) ដើម្បីលើកកម្ពស់ផលិតផល
• បង្កើតភាពជាមួយដៃគូអាជីវកម្ម ដើម្បីពង្រីកទីផ្សារ
៦. មានភាពច្នៃប្រតិដ្ឋ និងបន្តធ្វើការច្នៃប្រតិដ្ឋថ្មីៗ
• បង្កើតផលិតផល ឬសេវាកម្មថ្មីៗដែលអាចបំពេញតម្រូវការអតិថិជន
• អភិវឌ្ឍគុណភាពនៃផលិតផលឲ្យបានកាន់តែប្រសើរឡើងជាប្រចាំ៕


អត្ថបទ៖ មេរ៉ា, រូបភាព៖នាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម