មកស្គាល់ពីម៉ូដកាបូបថ្លៃៗនៃភរិយារដ្ឋមន្រ្តី ថ្ងៃកម្មវិធី Bvlgari នៅប្រាសាទបាយ័ន

ដ្បិត​ថា​កម្មវិធី Bvlgari ដែល​រៀបចំ​ឡើង​លើ​ទឹកដី​សៀមរាប ប្រទេស​កម្ពុជា ចប់​តាំង​ពី​សប្ដាហ៍​មុន​ក៏​ពិត​មែន ប៉ុន្តែ​ភាព​​ស្រស្អាត​នៃ​កម្មវិធី ​នៅ​ជាប់​ក្នុង​ក្រសែភ្នែក​ប្រជាជន​ខ្មែរ​មិន​ទាន់​ដាច់​ឡើយ ព្រោះ​ថា​ជា​កម្មវិធី​លំដាប់​ពិភពលោក​។

តាមដានជាមួយយើង៖ Million Times

ក្រៅពី​បង្ហាញ​ម៉ូដ​គ្រឿងអលង្ការ​ប្រណិត​ៗ មាន​តម្លៃ​ថ្លៃៗ​ខ្លាំង​ហើយ​នោះ Bvlgari Aeterna Angkor Thom High Jewelry បាន​អញ្ជើញ​ភ្ញៀវ VIP ដែល​ជា​អតិថិជន​ជាន់​ខ្ពស់​នៃ​ផលិតផល មក​ចូលរួម​ទស្សនា collection ថ្មី​នៃ​គ្រឿង​ពេជ្រ​ដ៏​មាន​តម្លៃ​អស់​ទាំង​នោះ​ផង​ដែរ។ មិនមាន​តែ​អតិថិជន​ក្រៅស្រុក​ឡើយ អតិថិជន​កំពូល​ៗ​ក្នុង​ស្រុក​ជាច្រើន​រូប ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ដូចគ្នា​ផងដែរ។

ក្នុង​នោះ Bvlgari ក៏​បាន​អញ្ជើញ​ថ្នាក់​ដឹក​នាំ​តាម​ស្ថាប័ន​កំពូល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​ជួយ​ឲ្យ Bvlgari Aeterna Angkor Thom High Jewelry លេច​ចេញ​ជា​រូបរាង​នៅ​ប្រាសាទ​បា័ន ចូលរួម Gala Dinner និង​ឆ្លៀត​ឱកាស​ជជែក​ពិភាក្សា​ពី​រឿង​នានា។

សម្រាប់​ស្រ្តី​ទី​១ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រម​ទាំង​ភរិយា​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ដទៃ បាន​បង្ហាញ​វត្តមាន ព្រម​ជាមួយ​សម្លៀកបំពាក់​ប្រពៃណីជាតិ គឺ​សំពត់​បត់​ហូល អាវ​ហូល ព្រម​ជាមួយ​កាបូប ស្បែក​ជើង​កែង​ប្រេន មើល​ទៅ​ពិតជា​សមសួន​ជា​ស្រ្តី​ខ្មែរ។

ងាក​ទៅ​មើល​ម៉ូដ​កាបូប​ដែល​ភរិយា​ៗ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​នានា កាន់​ទៅ​ចូលរួម​ក្នុង​កម្មវិធី Bvlgari Aeterna Angkor Thom High Jewelry នា​ថ្ងៃ ២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កន្លង​ទៅ ស្រស់​ស្អាត មិន​ឆើតឆាយ​ពេក​ឡើយ ហើយ​សម​និង​រូប​សម​និង​រាង ពណ៌សម្បុរ​ជា​នារី​ខ្មែរ​តែម្ដង៕

១. លោកស្រី ជា សុផាម៉ាដែន ភរិយា លោក យឹម លាង ឧត្ដមសេនីយ៍ឯក កាន់​កាបូប Bvlgari Serpentine Top Handle Bag តម្លៃ ៤ ០៤២ ដុល្លារ

លោកស្រី ជា សុផាម៉ាដែន កាបូបពណ៌បៃតង

២. លោកស្រី សំអាង លក្ខិណា សុខ សូកាន រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាន់​កាបូប Bulgari Serpenti Forever Mini top handle bag តម្លៃប្រមាណ ៤ ០០០ ដុល្លារ

៣. លោកស្រី ជា សុផាកន្នី ភរិយាលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាន់​កាបូប Bulgari Serpentine Tote តម្លៃប្រមាណ ២ ៩៥៧ ដុល្លារ

ឈុត និងកាបូបខ្មៅ

៤. លោកស្រី ទាង អេង ភរិយាលោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ ចូលចិត្ត​​កាបូប​ដែល​សិប្បករ​ខ្មែរ​អ្នក​ស្រុក​ខេត្ត​សៀមរាប​ផលិត ហើយ​កន្លង​មក​លោកស្រី​តែងតែ​ចូលរួម​លើកស្ទួយ​ផលិតផល​ជាតិ និង​​កាន់​កាបូប​នោះរបស់​សិប្បកម្មបាលិលេយ្យ ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន មិន​ថា​តូច​ធំ​ឡើយ។

៥. លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាន់​កាបូប Bvlgari Serpenti Forever Crossbody Bagតម្លៃប្រមាណ ៣ ០០០ ដុល្លារ

ឈុតប្រាក់ និងកាបូបពណ៌កាប់ស្ទាំង

៦.លោកស្រី ចម ក្រស្នា ភរិយា លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងអធិការកិច្ចកាន់​កាបូប Dior Or My Mini Bag តម្លៃប្រមាណ ៤ ០០០ ដុល្លារ

ឈុតពណ៌ទឹកប៉ិក

៧.លោកស្រី សុង ធីតា ភរិយាលោក ហាក់ ហួត រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាន់​កាបូប Lady Dior Micro Bag តម្លៃប្រមាណ ៣ ៧០០ ដុល្លារ៕

អត្ថបទ,មេរ៉ា, រូបភាព៖ SNAPP MEDIA