តៃវ៉ាន់បន្តឈរជើងជាមជ្ឈមណ្ឌលថែទាំសុខភាពល្អដាច់គេលើពិភពលោក ៧ឆ្នាំជាប់ៗគ្នា

ប្រព័ន្ធថែទាំសុខភាពរបស់កោះតៃវ៉ាន់ បានបន្តជាប់នៅចំណាត់ថ្នាក់ល្អបំផុតលើពិភពលោក ៧ឆ្នាំជាប់ៗគ្នា ផ្អែកតាមសន្ទស្សន៍ថែទាំសុខភាពប្រចាំឆ្នាំរបស់ស្ថាប័ន Numbeo ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

តាមដានជាមួយយើង៖ Million Times

សម្រាប់ឆ្នាំ២០២៥ នេះ តៃវ៉ាន់ទទួលបានការដាក់ពិន្ទុរហូតដល់ ៨៦,៥ ក្នុងចំណោមពិន្ទុសរុប ១០០ កើនឡើងពីឆ្នាំមុនដែលធ្លាប់ទទួលបាន ៨៦ពិន្ទុ ខណៈប្រទេសកូរ៉េខាងត្បូងជាប់នៅលេខរៀងទី២ ទទួលបាន ៨២,៨ពិន្ទុ និងជប៉ុននៅចំណាត់ថ្នាក់ទី៣ ដោយទទួលបាន ៨០ពិន្ទុ។

សូមជម្រាបដែរថា ការចាត់ថ្នាក់ពីស្ថាប័ន Numbeo គឺផ្អែកលើការស្រង់មតិវាយតម្លៃពីអតិថិជន ទៅលើគុណភាពនៃប្រព័ន្ធថែទាំសុខភាព របស់ប្រទេសនីមួយៗអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចនៅទីនោះ។

កត្តាចំបងសម្រាប់ការដាក់ពិន្ទុ គឺផ្អែកលើការវាយតម្លៃរបស់អ្នកជំនាញថែទាំសុខភាព សម្ភារៈបរិក្ខារ បុគ្គលិក បរិក្ខារពេទ្យ និងការចំណាយ ដើម្បីផ្តល់នូវប្រព័ន្ធថែទាំសុខភាពរបស់សេដ្ឋកិច្ចនីមួយៗ៕

អត្ថបទ៖ Luffy រូបភាព៖ Taiwan News