នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ មហាសេដ្ឋី និងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE លោក Elon Musk បានប្រកាសថា លោកកំពុងពិចារណាលើការធ្វើសវនកម្ម ចំពោះទុនបម្រុងសហព័ន្ធ។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Musk បានបង្ហើបពីផែនការមួយនេះ អំឡុងពេលចូលរួមសន្និសិទសកម្មភាពនយោបាយអភិរក្សនៅកំពង់ផែជាតិ ក្នុងរដ្ឋ Maryland ខណៈកន្លងមកលោកតែងតែអំពាវនាវ ឱ្យមានការត្រួតពិនិត្យកាន់តែខ្លាំងចំពោះធនាគារកណ្តាល។
គួររំលឹកបន្តិចថា តាំងពីមានតំណែងក្នុងជួររដ្ឋបាលរបស់ប្រធានាធិបតី Donald Trump មនុស្សកំពូលលុយ Elon Musk បានចុះឆែកឆេរឯកសារសំខាន់ និងធ្វើសវនកម្មចំពោះស្ថាប័នរដ្ឋធំៗដូចជា មន្ទីរបញ្ចកោណ និងទីភ្នាក់ងារផ្ដល់ជំនួយ USAID ជាដើម ដើម្បីចង់ដឹងពីការចំណាយដ៏ច្រើនលើសលុបរបស់ស្ថាប័នទាំងនោះ ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល៕
អត្ថបទ៖ Luffy រូបភាព៖ FoxNews