Trump ថាវាជារឿងអយុត្តិធម៌ បើសិន Elon Musk សង់រោងចក្រ Tesla នៅប្រទេសឥណ្ឌា

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា បើសិនជាក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk សង់រោងចក្រនៅប្រទេសឥណ្ឌា ដើម្បីជៀសផុតពីការទារពន្ធ នោះវាគឺជារឿងអយុត្តិធម៌សម្រាប់សហរដ្ឋអាមេរិក។

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Reuters បានឲ្យដឹងថា បន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រី Narendra Modi មនុស្សកំពូលលុយ Elon Musk ហាក់មានបំណងចង់បង្កើតរោងចក្រ Tesla មួយនៅឥណ្ឌា ដោយសារគោលនយោបាយកាត់បន្ថយពន្ធរបស់ប្រទេសនៅទ្វីបអាស៊ី។

តាមដានជាមួយយើង៖ Million Times

រដ្ឋាភិបាលឥណ្ឌា បានប្រកាសកាលពីខែមីនាឆ្នាំមុនថា នឹងកាត់បន្ថយការទារពន្ធនាំចូលរថយន្តពីជិត ១០០% មកនៅត្រឹម ១៥% ប៉ុណ្ណោះ បើសិនជាក្រុមហ៊ុនផលិតរថយន្តបរទេស ចាយលុយវិនិយោគ ៥០០លានដុល្លារ និងសង់រោងចក្រក្នុងប្រទេសរបស់ខ្លួន។

ជុំវិញចចាមអារ៉ាមខាងលើ ក្រុមហ៊ុន Tesla មិនទាន់ចេញមុខបកស្រាយឡើយ ខណៈប្រធានាធិបតី Trump សង្កត់ធ្ងន់ថា Elon Musk មានសិទ្ធក្នុងការសង់រោងចក្រនៅឥណ្ឌា ប៉ុន្តែបើគេសម្រេចចិត្តបែបនេះ នោះប្រជាជនអាមេរិកនឹងរងភាពអយុត្តិធម៌ជាមិនខាន៕

អត្ថបទ៖ Luffy រូបភាព៖ BizzBuzz