ហេតុអ្វី JCI ឈរជើងបានយ៉ាងយូររាប់ឆ្នាំ? មកស្ដាប់អ្នកឧកញ៉ា គឹម សុខអេង បកស្រាយ

សភា​យុវពាណិជ្ជករអន្តរជាតិកម្ពុជា ហៅកាត់ JCI Cambodia កំពុង​ឈរ​ជើង​យ៉ាង​រឹងមាំ​ក្រោម​ការ​ដឹក​នាំ​របស់​ប្រធាន​ជា​ច្រើន​នាក់ ហើយ​ក៏​កំពុង​ដាក់​ទិសដៅ​បន្ថែម​ទៀត​សម្រាប់​ថ្ងៃ​អនាគត។

តាមដានជាមួយយើង៖ Million Times

JCI Mekong ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​អ្នកឧកញ៉ា គឹម សុខអេង ពាណិជ្ជ​ករ​វ័យ​ក្មេង​មួយ​រូប​​មាន​ដើម​កំណើត​ខេត្ត​កំពង់ចាម។ មិន​ត្រឹម​មមាញឹក​ការងារ​​​ប្រធាន JCI Mekong អ្នក​ឧកញ៉ា ក៏កំពុង​បោះ​ទុន​វិនិយោគ​ក្នុង​វិស័យ​ជា​ច្រើន ហើយ​ជំនួញ​ដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេ​នោះ ​គឺ​វិស័យ​អចលនទ្រព្យ​ដូចជា​ គម្រោង​អភិវឌ្ឍន៍​បុរី​ KC ​ព្រែកព្នៅ ​និង​គម្រោង​លំនៅដ្ឋាន និង​ខុន​ដូរ​ KK The Residence 598 ​ស្ថិត​នៅ​ជិត​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រម​ទាំង​ក្បែរ​ស្នងការ​រាជ​ធានី​ភ្នំពេញ​ និង​ក្រសួងសាធារណការ និង​ដឹកជញ្ជូន។ ជារឿយៗ​អតីត​និស្សិត​សាកលវិទ្យាល័យ ន័រតុន​រូបនេះ តែង​តែ​បាន​អម​ដំណើរ​គណៈប្រតិភូ​កម្ពុជា​ចូល​រួម​គោះទ្វារ​វិនិយោគ​នៅ​បរទេស ដើម្បី​ជំរុញ​បេសកកម្ម​ការ​ទូត ​ពាណិជ្ជកម្ម​ និង​វិនិយោគ ​ពិសេស​នោះ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា។​

ចុះ​កត្តា​សំខាន់​អ្វី​ខ្លះ ទើប​បាន​ជា JCI ​អាច​ឈរ​ជើង​បាន​ជាង​១០០​ឆ្នាំ​នៅ​លើ​ទីផ្សារ​ពាណិជ្ជកម្ម? ច្បាស់​ណាស់​គឺ​ប្រាកដ​ជា​មាន​កត្តា​សំខាន់​ៗ​ច្រើន ដែល​ជា​ធាតុ​ផ្សំ​ជាក់​ជា​មិន​ខាន។

ជាក់​ស្ដែង JCI មាន​រចនាសម្ព័ន្ធ​ច្បាស់​លាស់ ​មាន​គម្រោង ​មាន​គោលដៅ​ពិត​ប្រាកដ​អម​ជាមួយ​ថ្នាក់​ដឹក​នាំ​ដែល​មាន​សមត្ថភាព យល់​ច្បាស់​ពី​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ JCI Mekong ក្រោម​ការ​ដឹក​នាំ​របស់​ អ្នកឧកញ៉ា គឹម សុខអេង ​តែង​តែ​មាន​វគ្គ​បណ្ដុះបណ្ដាល​ធនធាន​កម្ពុជា​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត។ ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគេ​តាម​ទាន់​សម័យ​កាល ​និង​មួយ​វិញ​ទៀត​ក៏​ជា​ការ​ផ្ដល់​ភាព​កក់ក្ដៅ​ពី​ថ្នាក់​ដឹក​នាំ​ផង​ដែរ។

ក្រៅ​ពី​នោះ JCI Cambodia ក៏​នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​ដូចជា៖

១ គោលបំណង និងតម្រូវការនៃសង្គម៖ JCI​ មាន​គោល​បំណង​លើក​ស្ទួយ​ជំនាញ​និង​ភាព​ដឹកនាំ​របស់​យុវជន​ ដើម្បី​សម្រួល​កិច្ចការ​ផ្សេងៗ​នៅ​ក្នុង​សង្គម។ គោល​បំណង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​សង្គម​មិន​ថា​ក្នុង​សម័យ​ណា​ឡើយ។

២ អភិវឌ្ឍន៍សង្គម៖ JCI បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដោយ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ អំពើ​អាក្រក់​​ ឬ​បញ្ហា​ផ្សេងៗ។

៣ ការ​ពង្រឹង​បណ្ដាញ​ទំនាក់​ទំនង៖ ការ​ទំនាក់​ទំនង​នៅ​ក្នុង​សហគមន៍​ JCI គឺ​ជា​រឿង​ដែ​ល​តែង​តែ​មាន​សារៈសំខាន់។ វា​ជា​សំណុំ​សហគមន៍​ជោគជ័យ​ក្នុង​ការ​បង្ហាញ​ភាព​សហការ និង​ការ​ចែក​រំលែក​ប្រយោជន៍។

៤ ការ​ពង្រឹង​ជំនាញ​និង​បណ្ដុះបណ្ដាល៖ JCI គ្រប់គ្រង​យុវជន​តាម​រយៈ​ការ​ផ្ដល់​ជំនាញ​ និង​បណ្ដុះ​បណ្ដាល​ក្នុង​វិស័យ​ដឹកនាំ, ការ​ពិចារណា​ដោយ​គោល​បំណង ​និង​ការ​សម្រេច​ចិត្ត។

៥ ការ​កែ​លម្អ​ប្រព័ន្ធ​គ្រប់គ្រង ​និង​ប្រព័ន្ធ​ជាតិ​និង​អន្តរជាតិ៖ JCI មាន​រចនាសម្ព័ន្ធ​ដើម្បី​គាំទ្រ​ពី​ក្នុង​ទៅ​ក្រៅ​ប្រទេស ​និង​បន្ត​កិច្ច​ការ​ជាតិ​និង​អន្តរជាតិ៕

អត្ថបទ៖ មេរ៉ា