AirAsia ជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍ មានតម្លៃធូរថ្លៃបំផុតលើពិភពលោក

ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី AirAsia ត្រូវបានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផ្ដល់សេវាកម្មអាកាសចរណ៍ មានតម្លៃទាបបំផុត និងល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០២៥ ដោយគេហទំព័រសុវត្ថិភាពអាកាសចរណ៍ និងវាយតម្លៃផលិតផល AirlineRatings។

តាមដានជាមួយយើង៖ Million Times

នាយកប្រតិបត្តិ AirlineRatings លោកស្រី Sharon Petersen បានសរសើរដល់ក្រុមហ៊ុន AirAsia ចំពោះការផ្ដល់សេវាកម្មយ៉ាងល្អប្រសើរ និងបណ្ដាញជើងហោះហើរភ្ជាប់ពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ទៅកាន់ទិសដៅនៅទូទាំងសកលលោក។

ដើម្បីទទួលបានពានរង្វាន់មួយនវ គេហទំព័រ AirlineRatings ធ្វើការវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ទូទាំងសកលលោក ផ្អែកលើសេវាកម្មរបស់ពួកគេផ្ដល់ជូនអតិថិជន ទាំងអំឡុងពេលហោះហើរ និងមុនពេលធ្វើដំណើរ ផ្ដោតសំខាន់លើផាសុកភាព និងមតិកែលម្អពីអតិថិជនជាដើម។

សូមជម្រាបដែរថា ក្រុមហ៊ុន AirAsia គឺទទួលបានការពេញនិយមជាខ្លាំង ពីសំណាក់ប្រជាជនក្នុងតំបន់អាស៊ាន ដោយសារតម្លៃជើងហោះហើរធូរថ្លៃ និងមានផាសុកភាព ក៏ដូចជាមានជម្រើសម៉ោងហោះចេញច្រើនផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ AirAsia