ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា លោកបានបញ្ជាឲ្យទីប្រឹក្សាទាំងអស់ចាប់វិធានការកម្ទេចប្រទេសអ៊ីរ៉ង់ឲ្យបាត់ពីភពផែនដី បើសិនជាប្រទេសមួយនេះហ៊ានប៉ុនប៉ងធ្វើឃាតលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន FinancialExpress។
តាមដានជាមួយយើង៖ Million Times
លោក Trump បានថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មានអាមេរិក អំឡុងពេលចុះហត្ថលេខាលើបទបញ្ជាដាក់គំនាបអតិបរមា លើទីក្រុង Tehran ថា អាមេរិកនឹងវាយកម្ទេចអ៊ីរ៉ង់ឲ្យក្លាយជាផេះ បាត់ឈ្មោះពីផែនទីពិភពលោក បើសិនជារូបលោកត្រូវបានគេធ្វើឃាត។
គួររំលឹកបន្តិចថា ការគំរាមរបស់លោក Trump កើតឡើងបន្ទាប់ពីលោកបានបញ្ជាឲ្យសម្លាប់លោក Qassem Soleimani ប្រមុខកងកម្លាំង Quds របស់អ៊ីរ៉ង់កាលពីឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះ អាជ្ញាធរសហព័ន្ធបានឃ្លាំមើលយ៉ាងជិតដិត ពីការគំរាមកំហែងរបស់អ៊ីរ៉ង់លើលោក Trump និងក្រុមការងារផ្សេងរហូតមកទល់សព្វថ្ងៃ៕
អត្ថបទ៖ Luffy រូបភាព៖ CBC