លោក Vladimir Putin បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែនជាមួយលោក Doanld Trump ហើយបានគូសបញ្ជាក់ថា វាជាគំនិតល្អសម្រាប់ពួកគេក្នុងការជួបជជែកគ្នា។
នៅក្នុងបទអត្ថាធិប្បាយដំបូងរបស់លោក Putin ចាប់តាំងពីលោក Trump បានចេញសារគំរាមកំហែងដល់សេដ្ឋកិច្ចប្រទេសរុស្ស៊ី ប្រសិនបើប្រទេសនេះបរាជ័យក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះ លោក Putin បានបន្ទន់ឥរិយាបថល្អចំពោះប្រធានាធិបតីអាមេរិក។


លោក Putin បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា «យើងជឿជាក់លើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបច្ចុប្បន្នអំពីការត្រៀមខ្លួនរបស់គាត់ដើម្បីធ្វើការជាមួយគ្នា។ យើងតែងតែបើកចំហចំពោះរឿងនេះ ហើយត្រៀមខ្លួនសម្រាប់ការចរចា។ វាជាការប្រសើរសម្រាប់យើងក្នុងការជួបគ្នា ដោយផ្អែកលើភាពពិតដើម្បីនិយាយដោយស្ងប់ស្ងាត់»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចាប់តាំងពីការឡើងកាន់តំណែងលោក Trump បានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការដោះស្រាយយ៉ាងឆាប់រហ័សចំពោះសង្គ្រាមនៅអ៊ុយក្រែន ឥឡូវនេះជិតដល់ឆ្នាំទី៣ ហើយបានបង្ហាញពីការត្រៀមខ្លួនរបស់លោកដើម្បីជួបជាមួយលោក Putinr ភ្លាមៗ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP