Fashion កូនស្រីសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ មួយឈុតៗតម្លៃរាប់ពាន់ដុល្លារ

កូនស្រីសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ គឺកញ្ញា អ៊ឹង ស៊ីវឈីនស៊ី ដែលទើប​ភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែហាងលក់សម្លៀកបំពាក់ លីម ហុង កាលពី​ពេល​ថ្មី​ៗ​នេះ ជា​នារី​ទាន់សម័យ និង​មាន​រស​និយម​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​សម្ភារៈ​មាន​តម្លៃ មិន​ថា​ជា​គ្រឿង​អលង្ការ ឬ​សម្លៀកបំពាក់​ឡើយ គឺ​ថា​សុទ្ធសឹងតែ​ជា​របស់​ប្រេន​ៗ។

តាមដានជាមួយយើង៖ Million Times

ប្រេន Jenny Packham តម្លៃជិត ៥ ពាន់ដុល្លារ

អ៊ឹង ស៊ីវឈីនស៊ី កូន​ស្រី​បណ្ដូល​ចិត្ត​ប្រធានអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) ​ដែល​បាន​ទៅ​សិក្សា​នៅ​បរទេស ហើយ​ក៏​ជា​មនុស្ស​ស្រី​កើត​ក្នុង​ត្រកូល​អភិជន​ទៀត​នោះ ច្បាស់​ណាស់​ថា​ការ​ស្លៀកពាក់ និង​តុបតែង​ខ្លួន​មិន​ថា​ឈុត​ប្រចាំ​ថ្ងៃ ឬ​ក៏​ឈុត​ចូល​រួម​កម្មវិធី​ឡើយ ឈុតណា​ក៏​មាន​តម្លៃរាប់ពាន់ដុល្លារ​ដែរ។

អនាគត​កូន​ប្រសា​ស្រី​ថៅកែហាងលក់សម្លៀកបំពាក់ លីម ហុង រូបនេះ​មាន​សម្រស់​ស្រស់​ស្រទន់ ហើយ​ក៏​មាន​រាងរៅ​តូច​ច្រឡឹង ស័ក្តិសម​គ្រប់​ម៉ូដ និង​ម៉ាក​យីហោ​នៃ​ហាង​សម្លៀកបំពាក់​ល្បី​ៗ។ បើ​ទោះ​ជា​កញ្ញា​មិន​សូវ​ជា​សកម្ម​ក្នុង​បណ្ដាញ​សង្គម​ខ្លាំង ប៉ុន្តែ​គ្របរូបដែល​បាន​បង្ហោះ​លើ Instagram ផ្ទាល់​ខ្លួន ឃើញ​ថា​សម្លៀកបំពាក់ធម្មតា​នៅ​ផ្ទះ ក៏​ជា​យីហោ​​មាន​ឈ្មោះ​បោះ​សំឡេង​ដែរ។

មួយ​វិញ​ទៀត ឈីនស៊ី ជិត​ក្លាយ​ជា​សមាជិក​ក្នុង​គ្រួសារ​ដែល​ជា​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​ដ៏​ធំ ឈរ​ជើង​ក្នុង​ស្រុក​ជាង ១០ ឆ្នាំ​មក​ហើយ​នោះ ពិតហើយ​ថា​ការ​លេង fashion ​ជា​រឿង​ធម្មតា​ក្នុង​លំដាប់​គ្រួសារ​អ្នក​មាន។ ដូច​ថ្ងៃ​ភ្ជាប់ពាក្យ កូនស្រី​សេដ្ឋី​ល្បី​ប្រចាំ​ស្រុកខ្មែរ​គ្រង​រ៉ូប​ Sirena Strapless តម្លៃ​ជិត ៨​ពាន់​ដុល្លារ​ឯណោះ។ ចំណែក​ឈុត​ទូទៅ​មិន​ថ្ងៃ​ដើរលេង ឬ​នៅ​ផ្ទះ តម្លៃចាប់ពី ១ ពាន់​ដុល្លារ​ឡើង​ទៅ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ IG Ingchhinsy