Concept រូបថត Pre-Wedidng កូនស្រីចៅហ្វាយក្រុងភ្នំពេញ បែបសង្គមរាស្រ្តនិយម មើលទៅស្អាត ថ្លៃថ្នូរ

រូបថត Pre-Wedidng កូន​ស្រី​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​កញ្ញា ឃួង ស៊ីណាម៉ាឡែន និង​គូ​ដណ្ដឹង លីម ធារ៉ា បាន​ចេញ​ជា​បណ្ដើរ​ៗ​ហើយ។ អនាគត​គូ​ស្វាមី​ត្រកូល​អភិជន​ទាំង ២ មិន​ត្រឹម​តែ​ស្រស់​ស្អាត​ដូច​គ្នា​ឡើយ ហើយ​ក៏​ជា​គូ​ដែល​មាន​ចំណេះ​ដឹង​ទាំង​ព្រម​ទៀត​ផង។

តាមដានជាមួយយើង៖ Million Times

កាល​ពី​អំឡុង​ចុង​ឆ្នាំ ២០២៤ កន្លង​ទៅ គេឃើញ​​អនាគត​កូន​ក្រមុំ គឺកញ្ញា ឃួង ស៊ីណាម៉ាឡែន និង​គូ​ដណ្ដឹង លីម ធារ៉ា បាន​ចេញ​ថត​រូបភាព Pre-Wedidng ដែល​ត្រៀម​រៀបចំ​ឡើង​នៅ​ឆ្នាំ ២០២៥ នេះ។ រូប​ថត​នៅ​តាម​រមណីយដ្ឋាន​ផ្សេង​ៗ​ក្នុង​រាជធានី​ភ្នំពេញ​របស់​កូន​ប្រុស​ស្រី​ត្រកូល​អភិជន​គូ​នេះ ហើយ​ក៏​ជ្រើសរើស Concept បែប​សង្គម​រាស្រ្តនិយម​ជាច្រើន​ឈុត។

អនាគត​​កូន​ប្រសា​ស្រី​សេដ្ឋី លីម ប៊ុណ្ណា បានចេញ​ថត​រូបភាព Pre-Wedidng ជាច្រើន​ឈុត ហើយ​ភាគច្រើន​ឈុត​មួយ​ៗ​មិន​ថា​សម្លៀកបំពាក់ ម៉ូដ​សក់ និង​គ្រឿងអលង្ការ​ឡើយ សុទ្ធតែ​បំផុសគំនិត ​មក​ពី style នៃ​ជំនាន់​សង្គម​រាស្ត្រ​និយម មើល​ទៅ​ស្រស់​ស្អាត ស្រគត់ស្រគំ ថ្លៃថ្នូរ ស័ក្តិសម​វង្សត្រកូល៕

ចំណែក​ពណ៌​នៃ​រូបភាព​អនាគតកូន​កំលោះ និង​កូនក្រមុំ ក៏​ជា​ប្រភេទ​ពណ៌​សខ្មៅច្រើន ដែល​ស៊ីនឹង​អតីតកាល​ដ៏​រុងរឿង​កាលពី​ជាង ៥០-៦០ ឆ្នាំ​មុន​តែម្ដង៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ FAST films&photography