មនុស្សកំពូលលុយ ៣រូប ទទួលបានកៅអី VIP ក្នុងពិធីស្បថចូលកាន់តំណែងលោក Trump

នាថ្ងៃចន្ទ ទី២០ ខែមករាខាងមុខ លោក Donald Trump នឹងត្រូវចូលធ្វើពិធីសម្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកអាណត្តិទី៤៧ ដោយមានការចូលរួមពីបុគ្គលសំខាន់ៗ និងកំពូលមហាសេដ្ឋីជាច្រើនរូប។

តាមដានជាមួយយើង៖ Million Times

គេហទំព័រ NBC បានចុះផ្សាយថា ក្នុងចំណោមអ្នកចូលរួមទាំងអស់ មហាសេដ្ឋីចំនួន៣រូប គឺលោក Elon Musk, Jeff Bezos និង Mark Zuckerberg នឹងទទួលបានកៅអី VIP អង្គុយជាប់ជាមួយគ្រួសារលោក Trump គណៈរដ្ឋមន្ត្រីរបស់លោក រួមទាំងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត។

កំពូលមហាសេដ្ឋីមានលុយច្រើនបំផុតលើលោកទាំង ៣រូបនេះ បានព្យាយាមបង្កើតចំណងមិត្តភាព ជាមួយអនាគតមេដឹកនាំអាមេរិក បន្ទាប់ពីលោក Trump ឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំទៅ ដើម្បីយកចិត្តយកថ្លើមប្រធានាធិបតីថ្មី ងាយស្រួលដល់ការធ្វើអាជីវកម្មរបស់ពួកគេ។

មេធំ Facebook លោក Mark Zuckerberg ក៏ត្រូវបានគេដឹងថា នឹងរៀបចំពិធីជប់លៀងដ៏គគ្រឹកគគ្រែងមួយ អបអរសាទរដល់លោក Trump ក្នុងការក្លាយជាប្រធានាធិបតីអាមេរិកលើកទី២ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែមករាផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖