ផ្សារទំនើប Aeon Mall នៅវៀតណាម រកប្រាក់ចំណូលបានច្រើនបំផុតនៅអាស៊ាន

ផ្សារទំនើប Aeon Mall នៅប្រទេសវៀតណាម បានរួមចំណែកបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុនខ្នាតយក្សជប៉ុន ១២,៥ទ្រីលានយ៉ែន ឬប្រហែល ៧៩លានដុល្លារកាលពីឆ្នាំទៅ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មានវៀតណាម VNExpress បានចុះផ្សាយថា តាមរយៈការរកប្រាក់ដ៏ច្រើនបែបនេះ បានធ្វើឲ្យទីផ្សារវៀតណាម ក្លាយជាអ្នករកចំណូលឲ្យក្រុមហ៊ុន Aeon ច្រើនបំផុតប្រចាំតំបន់អាស៊ាន នាំមុខប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។ ប្រាក់ចំណូលពីផ្សារ Aeon នៅវៀតណាម ក៏មានចំនួនច្រើនបំផុត បន្ទាប់ពីទីផ្សារជប៉ុន និងចិនផងដែរ។

នាយកប្រតិបត្តិផ្សារទំនើប Aeon សាខាវៀតណាម លោក Furusawa Yasuyuki ធ្លាប់បាននិយាយថា វៀតណាមត្រូវបានចាត់ទុកជាទីផ្សារសំខាន់បំផុតទី២ របស់ក្រុមហ៊ុន បន្ទាប់ពីប្រទេសជប៉ុន។

ក្រុមហ៊ុនខ្នាតយក្សជប៉ុន Aeon បានចាក់លុយ ១,៥ពាន់លានដុល្លារ ដើម្បីបង្កើនការវិនិយោគរយៈពេល ១០ឆ្នាំនៅវៀតណាម ហើយប៉ុន្មានខែចុងក្រោយនេះ ពួកគេកំពុងពង្រីកសាខាជាច្រើនកន្លែងដូចជា នៅក្នុងខេត្ត Ha Long, Da Nang, Thanh Hoa និងខេត្ត Bien Hoa ជាដើម៕

អត្ថបទ៖ Luffy រូបភាព៖ Aeon