បេក្ខភាពរដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីជាប់ឆ្នោត Donald Trump អាចរកចំណូលបានច្រើនជាង ២លានដុល្លារក្នុងមួយឆ្នាំ ពីអាជីពជាពិធីករប៉ុស្តិ៍ទូរទស្សន៍ Fox News។ នេះបើតាមការចុះផ្សាយពីកាសែត Washington Post។
មុនពេលសមាជិកសភាបើកការប្រជុំ ទាក់ទងនឹងការសម្រេចផ្ដល់មុខតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Hegseth ត្រូវបញ្ចេញរបាយការណ៍ទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ ដោយវាបានបង្ហាញថា រយៈពេល ២ឆ្នាំក្នុងនាមជាពិធីករ លោកអាចរកប្រាក់បានរហូតដល់ ៤,៦លានដុល្លារ។
បើសិនជាលោក Hegseth ទទួលបានការយល់ព្រមពីសមាជិកសភា និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអាមេរិក នោះបុរសម្នាក់នេះ នឹងត្រូវបោះចោលប្រាក់បៀរវត្សខ្ទង់លានដុល្លារ ពោលលោកអាចទទួលបានប្រហែល ២៥០ ០០០ដុល្លារប៉ុណ្ណោះ ពីការគ្រប់គ្រងកងទ័ពអាមេរិក។ នេះបើតាមការឲ្យដឹងពីសារព័ត៌មាន Daily Beast៕
អត្ថបទ៖ Luffy រូបភាព៖ Washington Post