លោក Jack Smith អតីតទីប្រឹក្សាពិសេសអាមេរិកបានដាក់ពាក្យលាលែងពីមុខតំណែងនៅក្នុងក្រសួងយុត្តិធម៌ កាលពីថ្ងៃសុក្រ ទី១០ ខែមករា មុនពេលលោក Donald Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកពេញសិទ្ធនាថ្ងៃទី២០ ខែមករា ខាងមុខ។
សារព័ត៌មាន Reuters បានចុះផ្សាយថា ការលាលែងរបស់លោក Smith គឺជារឿងដែលត្រូវបានរំពឹងទុករួចស្រេចហើយ ដ្បិតអនាគតមេដឹកនាំអាមេរិកធ្លាប់បាននិយាយថា លោកនឹងបណ្ដេញលោក Smith ចេញពីការងារ ក្រោយស្បថចូលកាន់តំណែងភ្លាមៗ។
វិវាទរវាងលោក Trump និងលោក Smith បានឆេះឡើងដំបូងតាំងពីឆ្នាំ២០២០ បន្ទាប់ពីទីប្រឹក្សាពិសេសអាមេរិក បើកការចោទប្រកាន់លើលោក Trump ថា បានល្មើសច្បាប់ជាច្រើនករណី រាប់បញ្ចូលទាំងការរំលោភសេពសន្ថវៈ ការជ្រៀតជ្រែងព្រឹត្តិការណ៍បោះឆ្នោត និងបន្លំប្រតិបត្តិការក្រុមហ៊ុនជាដើម។
លោក Donald Trump ក៏បានបញ្ចេញមតិជុំវិញការចាកចេញរបស់លោក Smith នៅលើបណ្ដាញសង្គម Truth Social ថា លោក Smith កន្លងមកមិនដែលបានសម្រេចអ្វីជាដុំកំភួន និងមានតែបំផ្លាញជីវិតមនុស្សរាប់រយនាក់ ពោលការចាកចេញរបស់លោកគឺជាផលចំណេញសម្រាប់ជនជាតិអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ Forbes