អ្នកឧកញ៉ា លី ឃុនថៃ ចែករំលែកបទពិសោធន៍ ជិះតាក់ស៊ីគ្មានមនុស្សបើក នៅប្រទេសចិន

ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ចិន និង​បាន​សិក្សា​រៀនសូត្រ ព្រម​ទាំង​សាកល្បង​អ្វី​ថ្មី​ៗ​ដែល​ជួយ​ឲ្យ​ជំនួញ​ក៏​ដូចជា​ជំរុញ​​ឲ្យ​មាន​ការរីកចម្រើន​ផ្នែក​ជំនួញ។ ក្នុង​នោះ​លោក​ក៏​បាន​ធ្វើ​ដំណើរ​តាមតាក់ស៊ីគ្មានមនុស្សបើក ហើយ​បានចែករំលែក​ពី​បទពិសោធន៍គ្រា​នោះ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

នា​សប្ដាហ៍​​មុន​នេះ អ្នកឧកញ៉ា លី ឃុនថៃ បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេសដូចជាហុងកុង ហើយបានចូលរួមធ្វើការផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគិននៅទីក្រុងហុងកុង ដើម្បីមកវិនិយោគនៅប្រទេសកម្ពុជា។ បន្ទាប់ពី​ចេញ​ពី​ហុងកុង លោក​ក៏​បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​ដល់ទីក្រុងហ៊ូហានប្រទេស​ចិន។

ពេល​ទៅ​ដល់​ប្រទេសចិន អ្នក​ឧកញ៉ា ឃុនថៃ បាន​សាកល្បង​ធ្វើដំណើរដោយរថយន្តតាក់ស៊ីគ្មាន​មនុស្ស​បើក ពោលគឺបើកបរដោយបច្ចេកវិទ្យាស្វ័យប្រវត្តិ​តែម្ដង។ អ្នកឧកញ៉ា លី ឃុនថៃ បាន​លាន់មាត់​សរសើរពី​តាក់ស៊ីគ្មាន​មនុស្ស​បើក​នោះ​ ប្រកបដោយសុវត្ថិភាពដែលមិនគួរឱ្យជឿ ហើយ​ក៏​មាន​ល្បឿនលឿន​ថែម​ទៀតផង។

គួរ​បញ្ជាក់​ថា​ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ក៏​ជា​ប្រធានសមាគមស្បែកជើងកម្ពុជា (Cambodia Footwear Association),ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប (ALPHA Group) និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ម.ក, ប្រធានក្រុមប្រឹក្សាភិបាលថ្មី របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) និង​តួនាទី​ជាច្រើន​ផ្សេង​ទៀត៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Ly Kunthai