កាលពីថ្ងៃសុក្រ ទី១០ ខែមករា សហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងប្រគល់ទ្រព្យសម្បត្តិចំនួន ៥២,៨លានដុល្លារ ដែលខ្លួនបានរឹបអូសពីអតីតរដ្ឋមន្ត្រីប្រេងនីហ្សេរីយ៉ាកាលពីឆ្នាំ២០២៣ ជូនទៅលោកស្រីវិញ។
ទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា កាលពីឆ្នាំ២០២៣ អាមេរិកបានរឹបអូសទ្រព្យសម្បត្តិលោកស្រី Diezani Alison-Madueke ដែលធ្លាប់កាន់តួនាទីជាប្រធាន OPEC ក្នុងឆ្នាំ២០១៤ បន្ទាប់ពីចោទប្រកាន់ថា លោកស្រីមានជាប់ពាក់ព័ន្ធអំពើពុករលួយ ដែលជាវិបត្តិរ៉ាំរ៉ៃនៅក្នុងប្រទេសនៃទ្វីបអាហ្វ្រិក។
ក្រោយរងការចោទប្រកាន់ភ្លាម លោកស្រី Alison-Madueke ក៏បានព្យាយាមបកស្រាយ និងច្រានចោលរាល់ការចោទប្រកាន់ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិក និងទីភ្នាក់ងារប្រឆាំងអំពើពុករលួយ នៅបន្តរឹបអូសទ្រព្យសម្បត្តិរបស់លោកស្រី រួមមានផ្ទះវីឡា គ្រឿងអលង្ការ និងនាវាផ្ទាល់ខ្លួនជាដើម។
ឆ្លងកាត់ការស៊ើបអង្កេតរយៈពេលជាងមួយឆ្នាំ អាមេរិកសម្រេចថា អតីតរដ្ឋមន្ត្រីប្រេងនីហ្សេរីយ៉ា ដែលកាន់តំណែងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥រូបនេះ ពិតជាមានភាពស្អាតស្អំ ទើបអនុញ្ញាតប្រគល់ទ្រព្យសម្បត្តិដែលបានអូស ជូនលោកស្រីវិញ៕
អត្ថបទ៖ Luffy រូបភាព៖ Business Post Nigeria