ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump កាលពីថ្ងៃអង្គារបាននិយាយថា លោកនឹងមិនច្រានចោលការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមគ្រប់គ្រងព្រែកជីក Panama និង Greenland ខណៈដែលលោកប្រកាសថា ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនៅតំបន់ទាំងពីរមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់អាមេរិក។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ស្ថិតនៅក្នុងតំបន់ Greenland លោក Trump មិនបាននិយាយបើកចំហការប្រើប្រាស់យោធាអាមេរិកដើម្បីការពារទឹកដីតំបន់ទាំងពីរ។ ចេតនារបស់លោក Trump បង្ហាញពីការបដិសេធចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិកជាច្រើនទសវត្សរ៍ ដែលបានកំណត់អាទិភាពលើការសម្រេចចិត្តដោយខ្លួនឯងលើការពង្រីកទឹកដី។
លោក Trump បាននិយាយថា “ខ្ញុំនឹងមិនប្តេជ្ញាចិត្តចំពោះរឿងនោះទេ”។ នៅពេលសួរថាតើលោកនឹងបដិសេធការប្រើប្រាស់យោធាដែរឬទេ? លោកថា ព្រែកជីកប៉ាណាម៉ាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសរបស់យើង”។ លោកបន្ថែមថា “យើងត្រូវការតំបន់ Greenland សម្រាប់គោលបំណងសន្តិសុខជាតិ” ។
តំបន់ Greenland ដែលជាមូលដ្ឋានយោធាដ៏ធំរបស់សហរដ្ឋអាមេរិក គឺជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកយូរមកហើយ និងជាសមាជិកស្ថាបនិកនៃអង្គការណាតូ។ ទន្ទឹមជាមួយគ្នានេះ Trump បានដាក់ការសង្ស័យលើភាពស្របច្បាប់នៃការទាមទាររបស់ដាណឺម៉ាកចំពោះ Greenland ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ដាណឺម៉ាក TV2 នាយករដ្ឋមន្ត្រី Mette Frederiksen បានហៅសហរដ្ឋអាមេរិកថាជា “សម្ព័ន្ធមិត្តដ៏សំខាន់ និងជិតស្និទ្ធបំផុត” របស់ដាណឺម៉ាក ហើយថា លោកស្រីមិនជឿថាសហរដ្ឋអាមេរិកនឹងប្រើប្រាស់អំណាចយោធា ឬសេដ្ឋកិច្ចដើម្បីទទួលបានការគ្រប់គ្រងលើ Greenland នោះទេ។
លោកស្រី Frederiksen បាននិយាយម្តងហើយម្តងទៀតថា លោកស្រីបានស្វាគមន៍សហរដ្ឋអាមេរិកដែលចាប់អារម្មណ៍កាន់តែខ្លាំងនៅក្នុងតំបន់អាកទិក ប៉ុន្តែថាវានឹង “ត្រូវធ្វើតាមរបៀបដែលគោរពដល់ប្រជាជន Greenlandic” ។
លោកស្រី Frederiksen បាននិយាយថា “ក្នុងពេលជាមួយគ្នានេះ វាត្រូវតែធ្វើតាមរបៀបមួយដែលអនុញ្ញាតឱ្យប្រទេសដាណឺម៉ាក និងសហរដ្ឋអាមេរិកនៅតែសហការក្នុងតំបន់ NATO”។
លោក Trump បានបង្ហោះវីដេអូនៃការចុះចតយន្តហោះឯកជនរបស់លោកនៅ Nuuk រដ្ឋធានីនៃទឹកដីអាកទិក ក្នុងទេសភាពនៃកំពូលភ្នំដែលគ្របដណ្តប់ដោយព្រិល និង Fjord ។ លោក Trump បានសរសេរថា “Don Jr. និងអ្នកតំណាងរបស់ខ្ញុំបានចុះចតនៅ Greenland” ។ “ការទទួលភ្ញៀវពិតជាអស្ចារ្យណាស់។ ពួកគេ និងពិភពលោកសេរី ត្រូវការសុវត្ថិភាព សន្តិសុខ កម្លាំង និងសន្តិភាព! នេះគឺជាកិច្ចព្រមព្រៀងដែលត្រូវតែកើតឡើង។ MAGA ធ្វើឱ្យប្រទេសហ្គ្រីនឡង់អស្ចារ្យម្តងទៀត!»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលរបស់ Greenland បាននិយាយថា ដំណើរទស្សនៈកិច្ចរបស់លោក Donald Trump Jr. ធ្វើឡើង “ក្នុងនាមបុគ្គលឯកជន” ហើយមិនមែនជាដំណើរទស្សនកិច្ចផ្លូវការទេ ហើយអ្នកតំណាង Greenlandic នឹងមិនជួបជាមួយលោកទេ។
រដ្ឋមន្ត្រីការបរទេសប៉ាណាម៉ាលោក Javier Martínez-Acha បាននិយាយថា រដ្ឋាភិបាលរបស់លោកមិនមានទំនាក់ទំនងផ្លូវការជាមួយលោក Trump ឬតំណាងនៃរដ្ឋបាលដែលចូលមកនោះទេ ប៉ុន្តែបានរំលឹកឡើងវិញនូវប្រសាសន៍ពីមុនពីប្រធានាធិបតីរបស់ប្រទេសគឺលោក José Raúl Mulino ដែលបាននិយាយកាលពីខែមុនថា ព្រែកជីកនឹងនៅតែស្ថិតក្នុងដៃរបស់ប៉ាណាម៉ា។
លោក Martínez-Acha បាននិយាយថា “ដែនអធិបតេយ្យភាពនៃព្រែកជីករបស់យើងគឺមិនអាចចរចារបានទេ ហើយជាផ្នែកមួយនៃប្រវត្តិសាស្រ្តនៃការតស៊ូរបស់យើង និងការសញ្ជ័យ (ការឈ្នះស្រេចបាត់) ដែលមិនអាចត្រឡប់វិញបាន”៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Associated Press