ក្នុងបុព្វហេតុផ្សព្វផ្សាយសក្តានុពលថ្មម៉ាប សេដ្ឋីនី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា ចូលរួមតាំងពិព័ណ៌ច្រើនប្រទេសឆ្នាំ២០២៤

ក្រុម​ហ៊ុន ឬទ្ធី​ក្រានីត (ខេមបូឌា) ដែលជាអាជីវកម្មឈានមុខក្នុងវិស័យថ្មអារ បានចូលរួមការផ្សព្វផ្សាយពីផលិតផលថ្មម៉ាបខ្មែរទៅកាន់ប្រជាជន និងបរទេសជាច្រើនកម្មវិធីទាំងកម្រិតជាតិ តំបន់ និងពិភពលោក។

តាមការឲ្យដឹងពីក្រុមហ៊ុន ឬទ្ធីក្រានីត ក្នុងបុព្វហេតុផ្សព្វផ្សាយក្តានុពលវិស័យថ្មអារ និងផលិតផលថ្មក្រានីតខ្មែរ មិនខុសពីឆ្នាំកន្លងទៅនោះទេ គឺក្រុមហ៊ុនតែងតែចេញធ្វើសកម្មភាពផ្សព្វផ្សាយទាំងក្នុងស្រុក និងក្រៅប្រទេស។ ជាក់ស្តែងក្នុងឆ្នាំ២០២៤នេះក្រុមហ៊ុន ឬទ្ធីក្រានីត បានចូលរួមតាំងពិព័រណ៌ក្នុងកម្មវិធីធំៗជាច្រើនដើម្បីបង្ហាញវិស័យថ្មអារ និងផលិតផលថ្មអារកម្ពុជា។

សេដ្ឋីនីវ័យក្មេង ឡេង ដាវី ធ្លាប់បង្ហើបប្រាប់គេហទំព័រមីលានថាមស៍ឲ្យដឹងថា នៅឆ្នាំ២០២៤ ក្នុងខែមីនា លោកស្រីដឹកនាំក្រុមហ៊ុន ក្រានីត បានចូលរួមក្នុងពិព័រណ៍​ XIAMEN Stone Fair នៅប្រទេសចិន​ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ​ទី១៦​ ដល់​ ១៩ ដែលមានការដាក់តាំងបង្ហាញថ្មជាច្រេីនប្រភេទ​ និងមានការតាំងបង្ហាញស្ដេចថ្មធម្មជាតិ។ លោកស្រីថ្លែងថា ភ្ញៀវដែលបានឃើញពីថ្មម៉ាប និងថ្មក្រានីតរបស់ក្រុមហ៊ុនលោកស្រី លាន់មាត់សរសើរពីគុណភាព និងភាពប្រណីតភ្លឺចែងចាំងរបស់រ៉ែកម្ររបស់កម្ពុជា។ 

តាមដានជាមួយយើង៖ Million Times

នៅថ្ងៃទី២ ខែមេសា ឬទ្ធីក្រានីត ចូលរួម​ការដាក់តាំងបង្ហាញផលិតផលិរ៉ែថ្មក្រានីតធម្មជាតិកម្ពុជា ក្នុងកម្មវិធី Cambodia-asian business summit 2024 ស្ថិតនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវក្រោយបានទស្សនា។

នៅខែកញ្ញា ក្រុមហ៊ុន ឫទ្ធី ក្រានីត (ខេមបូឌា) និងក្រុមហ៊ុន ឫទ្ធី2ធ្នូ អ៊ិនវេសមេន ឯ.ក​ ត្រូវបានអញ្ជើញចូលរួមតាំងពិព័រណ៍ចិន-អាស៊ាន លើកទី21 “The 21th China-ASEAN Expo”​ ដែលប្រព្រឹត្តរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ នៅមជ្ឈមណ្ឌលសន្និសិទ្ធ​ និងពិព័រណអន្តរជាតិ នាទីក្រុងណា និងតំបន់ស្វ័យ័តក្វាងស៊ី ប្រទេសចិន។

ក្នុងព្រឹត្តិការណ៍លោកស្រី ឡេង ដាវី នាយិកា និងជាអនុប្រធានសមាគមថ្មអារកម្ពុជា បានបង្ហាញ​ទៅកាន់វិនិយោគិនអាស៊ាន និងចិន ព្រមទាំងអ្នកវិនិយោគទូទាំងពិភពលោកអោយបានស្គាល់ ពីវត្ថុធាតុដើមរហូតដល់ផលិតផលសំរេចក្នុងវិស័យថ្មអារ។

នៅខែកញ្ញាដដែល អ្នកស្រី ដាវី ក៏បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន ឫទ្ធី2ធ្នូ អ៊ិនវេសមេន ឯ.ក​ អញ្ជើញចូលរួម​ព្រឹត្តិការណ៍​តាំងបង្ហាញថ្មម៉ាប Marmomac នៅ​ Verona Stone Fiere ដែលមានទីតាំងស្ដិតនៅប្រទេសអុីតាលី ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលថ្មក្រានីតខ្មែរ និងឱកាសពាណិជ្ជកម្ម​ផងដែរ។

ក្នុងខែធ្នូឆ្នាំនេះ ឬទ្ធីក្រានីត និងក្រុមហ៊ុន​ ឬទ្ធី២ធ្នូ​ អិនវេសមិន​ ឯ.ក​ ត្រូវ​បាន​អញ្ជើញ​ចូល​រួម​តាំង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ អន្តរជាតិ​ ឆ្នាំ២០២៤ Cambodia International Construction Industry Expo 2024 នាថ្ងៃទី​៥ ដល់ថ្ងៃទី៧ ស្ថិតនៅ​សាលពិពរណ៍កោះពេជ្យ​ ដែលមានការចូលរួមជាមួយក្រុមហ៊ុនសំណង់​ អចលនទ្រព្យ​ ធនាគារ​ និងគ្រឿងចក្រ​ សំណង់​ជាច្រេីនប្រភេទទៀត​។

លើសពីនេះទៅ ក្រោយចប់បេសកម្មនៅភ្នំពេញ លោកស្រី ឡេង ដាវី ក៏ត្រូវបានអញ្ជើញចូលរួមក្នុងពិព័រណ៌ Asean Stone Exhibition នៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន (SECC) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

បន្ថែមពីលើនេះទៅទៀត ក្នុងនាមជាអ្នកវិនិយោគមុខជំនួញថ្មអារ លោកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា និងនាយិកាប្រតិបត្តិ ក្រុមហ៊ុន ឫទ្ធី ក្រានីត (ខាមបូឌា) បានឡើងថ្លែងសុន្ទរកថា និងកម្មវិធីជជែកពិភាក្សាក្នុងពិធីពិព័រណ៌ថ្មសេរ៉ាមិច និងថ្មអាស៊ាន ក្នុងពិព័រណ៌ Asean Stone Exhibition ផងដែរ។

ក្នុងពេលធ្វើបង្ហាញនោះ លោកស្រី ឡេង ដាវី បញ្ជាក់ថា លោកស្រីបានចែករំលែកព័ត៌មាន សក្តានុពល កាលានុវត្តភាពថ្មីលើវិស័យថ្មអារ និងឪកាសវិនិយោគមកកាន់ប្រទេសកម្ពុជាទៅកាន់ក្រុមវិនិយោគិនមកពីបណ្តាប្រទេសអាស៊ាន និងអឺរ៉ុប។

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផ្តល់ឲ្យ