ភូមិគ្រឹះធំស្កឹមស្កៃអ្នកជំនួញអនឡាញ អ៊ាន សៀវម៉ី មើលពីចម្ងាយល្វឹងល្វើយហើយ

ទី​បំផុត​ភូមិគ្រឹះ​ថ្មី​របស់​អ្នក​ជំនួញ​អនឡាញ​ស្រី​ល្បី​ឈ្មោះ អ៊ាន សៀវម៉ី បាន​បញ្ចប់​ការ​សាងសង​ជា​ស្ថាពរ​ហើយ ដោយ​បង្ហាញ​ចេញ​ជា​រូបរាង​ពេញលេញ​យ៉ាង​ស្រស់​ស្អាត មើល​ទៅ​ទាន់​សម័យ និង​ប្រណីត​ទាក់​ភ្នែក​តែម្ដង។

តាមដានជាមួយយើង៖ Million Times

អ្នក​ជំនួញ​អនឡាញ​ដ៏​ស្រស់​ប្រិមប្រិយ និង​ជោគជ័យ​ខ្លាំង អ៊ាន សៀវម៉ី បើ​ទោះ​ក្លាយជា​ស្រ្តី​មេម៉ាយ ក៏​នៅតែ​ដឹកនាំ​អាជីវកម្ម​ផលិតផល​ថែរក្សា​សម្រស់​ដើរ​ទៅ​មុខ ហើយ​នៅតែ​បន្ត​ភាព​ហ៊ឺហា​ជា​សេដ្ឋី​នី​ដូច​ដើម។ ទោះ​ជា​មាន​បញ្ហា​មិន​ឈប់ឈរ​ទាំង​ចោរ​ប្លន់​ក្នុង​ផ្ទះ បញ្ហា​គ្រួសារ​ចាក់ស្រេះ​ក្នុង​ជីវិត និង​រឿង​បោកប្រាស់​ក្នុង​មុខ​ជំនួញ តែ​ស្ត្រី​រឹងមាំ​រូប​នេះ​ មិន​បោះបង់ ឬ​ចុះចាញ់​ឡើយ មាន​តែ​ជម្នះ​រហូត​ដល់​ទី​បញ្ចប់។

ភូមិគ្រឹះ​ថ្មី​ដែល​ទើប​បញ្ចប់​ការ​សាងសង់​តម្លៃ​រាប់​លាន ហើយ​នោះ​មិនមែន​ជា​ផ្ទះ​ដំបូង​របស់​អ្នក​ជំនួញ​ស្រី​មាន​គោរមងារ​ជា​ឧកញ៉ា​រូប​នេះ​ឡើយ។ បរិវេណ​ភូមិគ្រឹះ​ថ្មី​របស់ អ៊ាន សៀវម៉ី មាន​ទីធ្លា​ធំ​ខ្លាំង គ្រាន់តែ​ពី​របង​ខាង​មុខ​ដល់​តួ​​ផ្ទះ​ក៏​ឃើញ​ថា ទូលាយ​អាច​ឲ្យ​កូន​ៗ​ម្ចាស់​អាជីវកម្ម​អនឡាញ​រូបនេះ រត់​លេង​យ៉ាង​សប្បាយ។

អ្នក​អនឡាញ អ៊ាន សៀវម៉ី កំពុង​សោយសុខ​ក្នុង​ជីវិត​ជា​ស្ត្រី​មេម៉ាយ និង​តែង​តែង​ហោះហើរ​ទៅ​ដើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស ព្រម​ទាំង shopping សម្ភារៈ​ប្រេន​ៗ ដើម្បី​សេចក្ដី​សុខ​ខ្លួនឯង និង​កូន​ៗ។ មិន​តែ​ប៉ុណ្ណោះ មួយ​រយៈនេះ អ៊ាន សៀវម៉ី កំពុង​មាន​សុភមង្គល​ជាមួយ​ស្នេហា​ថ្មី ដែល​ខាង​ប្រុស​ជា​តារា​សម្ដែង។

ក្រៅ​ពី​មាន​ផ្ទះ​នៅ​ស្រុក​ខ្មែរ​ហើយ ឧកញ៉ា អ៊ាន សៀវម៉ី ក៏​មាន​ផ្ទះ និង​ឡាន​នៅ​ប្រទេស​អូស្រ្តាលី​ថែម​ទៀត​ផង៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Ean Sivmey