ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ចូលរួមការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

កាលពីថ្ងៃ ១៨ ខែធ្នូ ម្សិលមិញ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យ​សម្បត្តិ​រដ្ឋ (State Asset Register Management Information System- SARMIS) ជំនាន់​ថ្មី​ដល់​ក្រសួង ស្ថាប័ន, អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល, រដ្ឋបាល​រាជធានី ខេត្ត, និង​នីតិ​បុគ្គល​សាធារណៈ។

តាមដានជាមួយយើង៖ Million Times

នាកម្មវិធី​ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ និង​មន្រ្តី​នៃ​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល, រដ្ឋបាល​រាជធានី ខេត្ត, និង​នីតិ​បុគ្គល​សាធារណៈ និង​ដៃ​គូ​អភិវឌ្ឍន៍​ប្រមាណ​ជិត ៤០០ នាក់។

ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ SARMIS ថ្មី​នេះ គឺ​ដើម្បី​ជួយ​លើក​កម្ពស់​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព ហើយ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ Ecosystem របស់​រាជរដ្ឋាភិបាល​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​​ឲ្យ​ដឹង​ក្នុង​កម្មវិធី​ថា ដើម្បី​បន្ត​ដំណើរ​ដោយ​ភាព​ស្វាហាប់ ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ ២០៥០ សំដៅ​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ត្រូវ​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ និង​កែ​ទម្រង់​លើ​គ្រប់​វិស័យ ពិសេស​ជំរុញ​លើក​កម្ពស់​វិស័យ​បច្ចេកវិទ្យា​ឌីជីថល៕

ខ្លឹមសារទាំងស្រុងនៃប្រសាសន៍ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន

អត្ថបទ៖ មេរ៉ា, រូបភាព៖​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ