អភិជនជាន់ថ្មីនៃអ្នកជំនួញអនឡាញ ស្រីណៃ នៅតែជាទីពេញនិយមនៃអ្នកលេងបណ្ដាញសង្គម ឲ្យតាមដានជីវិតហ៊ឺហាគ្រប់ Platform ទាំងហ្វេសប៊ុក តិកតុក និង Instagram។ ជំនួញគ្រឿងថែរក្សាសម្រស់កាន់តែមានទីផ្សារ លុយក៏កាន់តែហូរចូលដូចទឹក ធ្វើឲ្យម្ចាស់អាជីវកម្មអនឡាញរូបនេះ កាន់តែហាយសូឡើងៗ។
បើនិយាយពីសម្ភារៈនិយម ស្រីណៃ តែងតែទិញកាបូបម៉ាកល្បីៗ មានតម្លៃថ្លៃ ហើយប្រភេទខ្លះជារបស់កម្រ។ ជីវិតរីកចម្រើនរបស់ ស្រីណៃ បានបង្ហាញតាមរយៈផ្ទះវីឡាធំស្កឹមស្កៃ ឡានទំនើបជាច្រើនគ្រឿង និងសម្លៀកបំពាក់ គ្រឿងអលង្ការ កាបូបស្បែកជើងតម្លៃថ្លៃកប់ពពក រួចក៏ឃើញពីការចាយជីវិតបែបហាយសូ ដោយទៅកម្សាន្តកន្លែងល្បីៗលើពិភពលោក។
ស្រីណៃ តែងមានវត្តមានចូលរួមកម្មវិធីអ្នកជំនួញអនឡាញដូចគ្នា ហើយការបង្ហាញខ្លួនពិតជាស្រស់ស្អាតជាមួយរ៉ូបតម្លៃខ្ពស់ និងជាប្រេនមកពីបរទេស។ ចំណែកជីវិតគ្រួសារទៀតសោតកាន់តែផ្អែមល្ហែម មានសុភមង្គលពីមួយថ្ងៃទៅថ្ងៃ៕
១. Hermes Kelly 25 Bag 67 Vert Fonce Shiny Alligator GHW តម្លៃជាង ៧ ម៉ឺនដុល្លារ
២. Louis Vuitton Monogram Carryall MM តម្លៃជាង ២ ពាន់ដុល្លារ
៣. BNIB Hermes Birkin 30 Gold តម្លៃជាង ២ ម៉ឺនដុល្លារ
៤. Chanel Black Quilted Leather Medium Classic Double Flap Bag តម្លៃជាង ៤ ពាន់ដុល្លារ
៥. Christian Dior Lady D-JOY Medium Bag តម្លៃជាង ៤ ពាន់ដុល្លារ
៦. Hermès Kelly 25 Nata Epsom GHW តម្លៃជាង ១៧ ០០០ ដុល្លារ
អត្ថបទ៖ មេរ៉ា, រូបភាព៖ NayNay Shanti