រ៉ូបមង្គលការកូនក្រមុំត្រកូលអភិជនយប់មិញ ប្រេន Oscar de la Renta តម្លៃជាង ១ ម៉ឺនដុល្លារ

មង្គលការ​ដ៏​ធំ​ប្រចាំចុង​ឆ្នាំ ២០២៤ នៃ​ត្រកូល​អភិជន​ជាន់​ខ្ពស់​យប់មិញ នៅតែជា​ប្រធាន​បទ​លើក​យក​មកនិយាយមិនឈប់​លើ​បណ្ដាញ​សង្គម។ កូន​ក្រមុំ អូន ព័ន្ធមណីលក្ស្មី បន្ទាប់ពី​ចប់​ឈុត​ប្រពៃណី​ដែល​រៀបចំ​ដោយ ស៊ីនឌី សម្អាងការ ចូល​ពេល​យប់​ក៏​គ្រង​​រ៉ូប​បែប​សម័យ ដែល​ជា​ប្រេន Oscar de la Renta ហើយ​ក៏​ជា Collection ចុងក្រោយ​នៃ​ម៉ូដ​រ៉ូប​កូន​ក្រមុំ​នៃ​ប្រេន​នេះ​ដែរ។

តាមដានជាមួយយើង៖ Million Times

កូន​ស្រី​សំណព្វ​របស់​ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន ដ៏​ស្រស់​ស្អាត​ទន់ភ្លន់​បាន​ជ្រើស​រ៉ូប​ពី​ហាង Oscar de la Renta ស្ថិត​ក្នុង Bridal Spring 2024 ហើយ​ក៏​ជា​រ៉ូប​ដ៏​មាន​តម្លៃ​ថ្លៃ ព្រម​ទាំង​លក់​ដាច់​ខ្លាំង​ផងដែរ។ ​រ៉ូប​នោះ​មាន​ឈ្មោះ​ថា Oscar de la Renta Rosette Ball Gown និង​មាន​តម្លៃ ១៤ ០០០ ដុល្លារ ដោយ​នេះ​មិន​ទាន់​គិត​រួម​បញ្ចូល​ស្បៃ​គ្រប់​សក់​ឡើយ។

កូន​ប្រសាស្រី​លោក ឡាំ ហេងហួត មន្រ្តី​ប្រតិភូ​អមនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ ត្រូវ​បាន​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សម្រស់​បែប​ធម្មជាតិ ព្រម​ទាំង​ឫកពា​ថ្លៃថ្នូរ ស្រគត់ស្រគំ ញញឹម​ចេញ​ថ្ពាល់​ខួច​មាន​មន្ត​ស្នេហ៍​ខ្លាំង​តែម្ដង ហើយ​កាន់តែ​មើល​កាន់តែ​ឃើញ​ស្អាត រហូត​គ្រប់​ប្លង់​រូបភាព​ចាប់បាន ឃើញ​កូន​កំលោះ​សម្លឹង​មិន​ដាក់​ភ្នែក។

និយាយ​ដល់​រោងការ​ដែល​តុបតែង​ដោយ​ផ្កា​ស​លាយ​ពណ៌​ផ្កាឈូក ព្រម​ទាំង​លម្អ​ដោយ​អំពូល​គ្រីស្តាល់​ចែងចាំង​ពន្លឺ​គ្រប់​ជ្រុងជ្រោយ​នៃ​សាល​កម្មវិធី​តែម្ដង៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ One Memory