រីសតលំដាប់ផ្កាយ ៥ នៅក្រុងព្រះសីហនុ អមដោយទេសភាពបៃតងជ្រលភ្នំ និងទឹកជ្រោះជុំវិញ

គីរីផាក រេស៊ីដេន & រីសត ( KiriPark Residence &Resort) របស់ក្រុមហ៊ុន ហាន ថុង គ្រុប (Han Thong Group) បានចុះកិច្ចព្រមព្រៀងសហការយុទ្ធសាស្ត្រជាមួយ ហ្គ្រីនថោន សឺវីស គ្រុប (Greentown Services Group) កាលពីថ្ងៃ​១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។

តាមដានជាមួយយើង៖ Million Times

KiriPark Residence &Resort គឺជា​គម្រោង​ដ៏​ពិសេស​មួយ​ដែល​បង្កើត​ឡើង​យ៉ាង​យកចិត្ត​ទុក​ដាក់​ពី​ក្រុមហ៊ុន Han Thong Group មក​ដល់​បច្ចុប្បន្ន​ជា​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ខ្នាត​ធំ​ដែល​មាន​ទីតាំង​នៅ​លើភ្នំ ជា​គម្រោង​ដំបូង និង​តែ​មួយ​គត់​នឹង​លេច​រូបរាង​នៅ​កម្ពុជា។ ត្បិតជា​គម្រោង​ផ្ទះ​លំហែ តែ​កន្លែង​នោះ នឹង​ទាក់ទាញ​អ្នកបាន​អ្នក​ចូល​ទៅ​កម្សាន្ត​មិន​តិច​ឡើយ។

ក្នុង​គម្រោង​គីរីផាក រេស៊ីដេន & រីសត លាតសន្ធឹងលើផ្ទៃដីទំហំ៣០០ ហិកតា។ រីសត​នោះ​ដែរ​អាច​ទាក់ទាញ​បាន​ទាំង​ទេសចរ និង​អ្នក​​រស់នៅ​យ៉ាង​ស្រួល ព្រោះ​វា​ស្ថិត​នៅ​លើ​ជម្រាប​ភ្នំ បាន​ទាំង​អាកាសធាតុ​ល្អ សុវត្ថិភាព ហើយ​អាច​មើល​ឃើញ​ភ្នំ ទឹកធ្លាក់​ជ្រលង​ភ្នំ​បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក។

KiriPark Residence &Resort ជា​កន្លែង​សម្រាក​​លំហែ​កាយ និង​វិស្សមកាល​លក្ខណៈ Solo ឬ​គ្រួសារ​ក៏​បាន​ដែរ។ ក្រៅពី​ធម្មជាតិ​ដែល​ផ្ដល់​មក​ស្រាប់ ម្ចាស់​គម្រោង​ក៏​បាន​កសាង​ហេដ្ឋារចនាសម្ពន្ធ​ជាច្រើន​បន្ថែម​ទៀត ហើយ​បើ​ក្រឡេក​មើល​ពី​លើ​អាកាស​វិញ បរិយាកាស​ពិតជា​គួរឲ្យ​ចង់​ទៅ​ដល់​ផ្ទាល់​យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ៕

រូបពិត និងរូបក្នុងគម្រោង

អត្ថបទ៖ មេរ៉ា, រូបភាព៖ Kiripark Residence & Resort