ព្រះរាជបុត្រានៃរាជទាយាទន័រវេសត្រូវបានដោះលែង ក្រោយជាប់ឃុំឃាំងមួយសប្ដាហ៍

ព្រះរាជបុត្រាច្បងរបស់ព្រះនាង Mette-Marit ដែលជារាជទាយាទនៃប្រទេសន័រវែស ត្រូវបានដោះលែងឲ្យមានសិទ្ធសេរីភាពវិញ បន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេលមួយសប្ដាហ៍ ដោយរងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។

តាមដានជាមួយយើង៖ Million Times

តាមរយៈទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា បុត្រាច្បងដែលមានព្រះនាម Marius Borg Høiby មានព្រះជន្ម ២៧ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុននៅទីក្រុង Oslo ជាមួយបទចោទប្រកាន់ថា ទ្រង់បានចាប់រំលោភមនុស្សម្នាក់ដែលសន្លប់មិនដឹងខ្លួន។

បន្ទាប់ពីឃុំឃាំងទ្រង់អស់រយៈពេលមួយសប្ដាហ៍ ប៉ូលិសនៅក្រុង Oslo បានសម្រេចដោះលែងទ្រង់វិញ បន្ទាប់ពីអះអាងថា គ្មានភ័ស្តុតាងដែលបញ្ជាក់ថាទ្រង់បានចាប់រំលោភអ្នកណាឡើយ។

សូមជម្រាបដែរថា បើទោះជាជាប់សែលោហិតជារាជវង្សក៏ពិតមែន តែព្រះអង្គ Marius Borg Høiby ​មិនមានព្រះរាជ​ឋានៈ ឬ​មុខងារ​ផ្លូវការអ្វី​ឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ AP