សេដ្ឋីល្បីឈ្មោះអ្នកឧកញ៉ា គឹម សុខអេង ទទួល​បានកាន់តំណែងថ្មី JCI

ម្ចាស់បុរី KC ព្រែកព្នៅ និង KK The Residence ដែល​មហាជន​ស្គាល់​ថា​ជា​អ្នក​ឧកញ៉ា គឹម សុខអេង ទើប​ទទួល​បាន​ការ​តែងតាំង​ថ្មី​នៅ JCI ឬ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា។ អ្នក​ជំនួញ​ដែល​មាន​ប្រភព​ពី​ខេត្ត​កំពង់ចាម​រូប​នេះ បាន​បោះឆ្នោត​ជាប់ Local President Elect of JCI Mekong។ នេះបើតាមទំព័រហ្វេសប៊ុក JCI Cambodia ។

តាមដានជាមួយយើង៖ Million Times

តាម​ការបង្ហោះ​ឲ្យ​ដឹង​ពី JCI បាន​បញ្ជាក់​ថា​ អ្នក​ឧកញ៉ា គឹម សុខអេង វិនិយោគិន​ល្បី ជា​ក្រុមប្រឹក្សាភិបាល​ម្នាក់ ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ក្នុង​ចំណោម​ក្រុមប្រឹក្សាភិបាល ៦ រូប ដោយ​ទទួល​បាន​ការ​ទុក​ចិត្ត ជា​អ្នក​មាន​ភាព​​​ដឹកនាំ នឹង​ផ្ដល់​អំណាច​ដល់​មនុស្ស​ជំនាន់​ក្រោយ ដើម្បី​ឈាន​ទៅ​ដល់​សក្ដានុពល​ពេញលេញ​របស់​ពួកគេ ហើយ​រួមចំណែក​ដល់​អនាគត​ដ៏​ភ្លឺស្វាង​ដល់​សហគមន៍។

អតីត​និស្សិត​សាកលវិទ្យាល័យ ន័រតុន រូបនេះ ចាប់ផ្ដើម​ធ្វើ​ការងារ​តាំង​ពី​នៅ​ជា​និស្សិត​ឆ្នាំ​ទី​២ ម្លេះ ហើយ​ចប់​បរិញ្ញាបត្រ​ភ្លាម លោក​ក៏​បាន​ចាប់ផ្ដើម​អាជីព​ផ្នែក​គូរ​ប្លង់ ក្រោយ​ៗ​មក​ទៀត​ក៏​បាន​បើក​ក្រុមហ៊ុន​ក្នុង​វិស័យ​អចលនទ្រព្យ វិនិយោគ​អចលនទ្រព្យ និង​អភិវឌ្ឍន៍​បុរីដោយខ្លួនឯងវិញម្តង។

ម្ចាស់​បុរី ខេស៊ី (Borey KC) រូប​នេះ​ជា​អ្នក​រកស៊ី​ម្នាក់​ដែល​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​បង្ហាញ​ជា​សាធារណៈ ឬ​បណ្ដាញ​សង្គម។ ប៉ុន្តែ​ក្រឡេក​ទៅ​មើល​នៅ​ក្រៅ​ប្រទេស​វិញ អ្នកឧកញ៉ា​រូប​សង្ហា ក៏​ជា​អ្នក​ដែល​ដើរ​កៀរគរ​វិនិយោគ​បរទេស មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​មួយ​រូប​ផង​ដែរ។

បច្ចុប្បន្ន​លោក​ក៏​សមាជិក​សមាគម​ឧកញ៉ា​កម្ពុជា សមាជិក​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា និង​សមាជិក​សមាគម​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា។

អ្នក​ឧកញ៉ា គឹម សុខអេង ជា​អ្នក​អភិវឌ្ឍន៍​បុរី KK The Residence 598 ដ៏​ល្បី​ឈ្មោះ និង​ជាប់​ជា​ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ JCI។ ថ្មី​ៗ​នេះ​ទៀតសោត​​សេដ្ឋី​វ័យ​ក្មេងក៏​ទើប​ត្រូវ​បាន​សាកល​វិទ្យាល័យ Malaysia – South India បាន​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ធុរកិច្ច ជូន​សាស្ត្រាចារ្យ Dato Sri Dr គឹម សុខអេង ដែល​ពិធី​ប្រគល់​នោះ ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី៕

អត្ថបទ៖ មេរ៉ា, រូបភាព Kim Sok Eng