ស្ត្រីទីមួយរបស់ប្រទេសប្រេស៊ីលសើចចំអកទៅកាន់មហាសេដ្ឋី Elon Musk

ស្ត្រីទីមួយរបស់ប្រទេសប្រេស៊ីលសើចចំអកទៅកាន់មហាសេដ្ឋី Elon Musk

ស្ត្រីទីមួយរបស់ប្រទេសប្រេស៊ីល Janja Lula da Silva បានសើចចំអកទៅកាន់មហាសេដ្ឋី Elon Musk ក្នុងអំឡុងពេលព្រឹត្តិការណ៍សង្គម G20 កាលពីថ្ងៃសៅរ៍ដែលលោកស្រីនិយាយអំពីតម្រូវការក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីគ្រប់គ្រងព័ត៌មានក្លែងក្លាយ។

សារព័ត៌មាន Reuters បានដកស្រង់សម្តីលោកស្រី Janja Lula da Silva ដោយសំឡេង​ស្រែក​បន្លឺ​ឡើង​ហើយបាន​និយាយ​លេង​សើច​ថា “ខ្ញុំ​គិត​ថា​ជា Elon Musk” មុន​នឹង​បន្ថែម​ថា “ខ្ញុំ​មិន​ខ្លាច​អ្នក​ទេ Elon Musk”។ ស្រ្តីទីមួយរបស់ប្រធានាធិបតីប្រេស៊ីលរូបនេះ បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅមុនកិច្ចប្រជុំកំពូល Rio de Janeiro នៃក្រុមប្រទេសធំជាងគេ G20 ដែលគ្រោងធ្វើនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយ។

តាមដានជាមួយយើង៖ Million Times

លោក Musk ម្ចាស់បណ្តាញទំនាក់ទំនងសង្គម X បានប្រតិកម្មនឹងវីដេអូនៃការលើកឡើងរបស់លោកស្រីដោយបង្ហោះក្រាហ្វិក Emoji ដ៏គួរឱ្យអស់សំណើច។ ក្នុង​ការ​ប្រកាស​មួយ​ទៀត លោក​បាន​បន្ថែម​ថា “ពួកគេ​នឹង​ចាញ់​ការ​បោះឆ្នោត​បន្ទាប់” ដោយ​យោង​ទៅ​លើ​ប្រធានាធិបតី Luiz Inacio Lula da Silva។

សូមជម្រាបថា បណ្តាញផ្ញើសារសង្គមរបស់លោក Elon Musk ត្រូវបានផ្អាកនៅក្នុងប្រទេសប្រេស៊ីលរយៈពេលមួយខែក្នុងឆ្នាំនេះ ដែលខកខានក្នុងការដាក់ឈ្មោះតំណាងស្របច្បាប់នៅក្នុងប្រទេស និងការមិនអើពើនឹងការបង្គាប់របស់តុលាការក្នុងការទប់ស្កាត់គណនីដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ” និងសាររើសអើងជាដើម៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ REUTERS