ស្ថាប័នព័ត៌មានអាមេរិក New Nation Now បានចុះផ្សាយថា យុទ្ធនាការឃោសនារកសន្លឹកឆ្នោតរបស់អនុប្រធានាធិបតីអាមេរិក លោកស្រីកាម៉ាឡា ហារីស កំពុងជាប់បំណុលវ័ណ្ឌក ២០លានដុល្លារ។
បំណុលទាំងនោះ គឺក្រុមលោកស្រីហារីស បានខ្ចីពីអ្នកឧបត្ថម្ភជាច្រើននាក់ សម្រាប់ការចាក់ផ្សាយ និងឃោសនារកសន្លឹកឆ្នោតតាមរយៈប្រព័ន្ធឌីជីថល ការធ្វើដំណើរទៅរដ្ឋនីមួយៗ រួមទាំងជួលតារាសម្ដែងឡើងឆាកជាមួយលោកស្រីជាដើម។
សារព័ត៌មានអាមេរិកដដែល បានបញ្ជាក់ទៀតថា រយៈពេលជាង ៩០ថ្ងៃ នៃការឃោសនារកសន្លឹកឆ្នោតនេះ គណបក្សលោកស្រីហារីស បានចំណាយប្រាក់ប្រហែល ១ពាន់លានដុល្លារ ដើម្បីធ្វើយុទ្ធនាការរកសម្លេងគាំទ្រ ក៏ប៉ុន្តែមិនទទួលបានលទ្ធផលជោគជ័យ ក្នុងការបោះឆ្នោតប្រធានាធិបតីឡើយ។
បច្ចុប្បន្ន ក្រុមការងារ និងម្ចាស់ឆាក ដែលលោកស្រីហារីស បានជួលអំឡុងពេលឃោសនារកសន្លឹកឆ្នោត កំពុងមានការព្រួយបារម្ភជាខ្លាំង ដ្បិតមិនទាន់បានបើកប្រាក់ខែ និងថ្លៃជួលឆាកឲ្យពួកគេនៅឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ AllSides