តម្លៃហ៊ុនលើផ្សារហ៊ុនអាមេរិក ឈានដល់ចំណុចបំបែកកំណត់ត្រា ២ថ្ងៃផ្ទួនៗ

តម្លៃហ៊ុនលើផ្សារហ៊ុនអាមេរិក ឈានដល់ចំណុចបំបែកកំណត់ត្រា ២ថ្ងៃផ្ទួនៗ

បន្ទាប់ពីលោកដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្លាយជាប្រធានាធិបតីអាណត្តិទី៤៧ ហាងឆេងផ្សារហ៊ុននៅអាមេរិក មានសន្ទុះជាខ្លាំង រហូតឈានដល់ចំណុចកំពូលបំបែកកំណត់ត្រា ២ថ្ងៃជាប់ៗគ្នា។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា ហាងឆេងភាគហ៊ុនលើផ្សារហ៊ុននៅអាមេរិក មានកំណើនខ្លាំងពីថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ដែលធ្វើឲ្យផ្សារហ៊ុននានាទូទាំងពិភពលោក ក៏មានកំណើនខ្លាំងផងដែរ។

ក្នុងនោះហាងឆេងភាគហ៊ុនលើផ្សារហ៊ុន S&P 500 មានកំណើន ០,៥% ខណៈនៅលើផ្សារហ៊ុន Dow Jones Industrial Average កើន ០,១២% និងនៅ Nasdaq Composite ហក់ដល់ ១,១% ជាចំណុចខ្ពស់បំផុតរបស់ផ្សារហ៊ុនធំៗទាំង ៣នៅសហរដ្ឋអាមេរិក។

ការប្រែប្រួលយ៉ាងឆាប់រហ័សបែបនេះលើផ្សារហ៊ុនអាមេរិក បានឆ្លុះបញ្ចាំងឲ្យឃើញពីឥទ្ធិពលរបស់តួនាទីប្រធានាធិបតីអាមេរិក ចំពោះស្ថានភាពសេដ្ឋកិច្ច ពោលគ្រាន់តែផ្លាស់ប្ដូរមេដឹកនាំភ្លាម ស្ថានភាពសេដ្ឋកិច្ចចាប់ផ្ដើមផ្លាស់ប្ដូរមួយរំពេច៕

អត្ថបទ៖ Luffy រូបភាព៖ Inc Magazine