អ្នកជំនាញ៖ អ្នកណាអាចយកឈ្នះនៅក្នុងរដ្ឋ Pennsylvania អ្នកនោះនឹងក្លាយជាប្រធានាធិបតី

អ្នកជំនាញ៖ អ្នកណាអាចយកឈ្នះនៅក្នុងរដ្ឋ Pennsylvania អ្នកនោះនឹងក្លាយជាប្រធានាធិបតី

អ្នកយុទ្ធសាស្ត្របក្សប្រជាធិបតេយ្យ Anish Mohanty បានប្រាប់បណ្ដាញទីភ្នាក់ងារសារព័ត៌មាន Al Jazeera ថា អនាគតប្រធានាធិបតីអាមេរិក នឹងកំណត់លើបុគ្គលដែលទទួលបានសម្លេងគាំទ្រច្រើន នៅក្នុងរដ្ឋ Pennsylvania។

អ្នកជំនាញរូបនេះបានអះអាងថា លោកស្រីកាម៉ាឡា ហារីស សម្រេចចិត្តបានត្រឹមត្រូវមែនទែន ដែលបង្កើតការជួបជុំចុងក្រោយនៅរដ្ឋ Pennsylvania ដ្បិតវាគឺជាសមរភូមិដ៏សំខាន់ ក្នុងការប្រកួតប្រជែងកៅអីប្រធានាធិបតីអាមេរិក។

តាមដានជាមួយយើង៖ Million Times

លោក Mohanty បាននិយាយថា៖ ខ្ញុំគិតថាបើសិនជា កាម៉ាឡា ហារីស ចាញ់នៅរដ្ឋ Pennsylvania គាត់ត្រូវតែយកឈ្នះក្នុងរដ្ឋ North Carolina និងរដ្ឋ Georgia ដើម្បីប៉ះប៉ូវវា។ មិនថាអ្នកណាយកឈ្នះនៅក្នុងរដ្ឋ Pennsylvania ឡើយ អ្នកនោះច្បាស់ជាអាចក្លាយជាប្រធានាធិបតីអាមេរិក។

សូមជម្រាបដែរ រដ្ឋ Pennsylvania គឺជាសមរភូមិដ៏ក្ដៅគគុក រវាងលោកដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស ដ្បិតនៅទីនោះមានអង្គបោះឆ្នោតចំនួន ១៩រូប ច្រើនជាងគេក្នុងចំណោមរដ្ឋ Swing States ចំនួន ៧ ដែលអាចកំណត់យកអ្នកចាញ់ឈ្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក៕

អត្ថបទ៖ Luffy រូបភាព៖ ABC