ក្រុមហ៊ុន SCG ដែលវិនិយោគតម្លៃ ៥.៤ពាន់លានដុល្លារ ប្រកាសដើរចេញពីវៀតណាម

ក្រុមហ៊ុន SCG ដែលវិនិយោគតម្លៃ ៥.៤ពាន់លានដុល្លារ ប្រកាសដើរចេញពីវៀតណាម

ក្រុមហ៊ុន Siam Cement Group (SCG) ជាក្រុមហ៊ុនឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានផ្អាកប្រតិបត្តិការពាណិជ្ជកម្មនៅរោងចក្រ Long Son Petrochemicals ដែលមានទឹកប្រាក់ចំនួន ៥.៤ ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីបើកដំណើរការបានត្រឹមតែ ១ខែប៉ុណ្ណោះដោយសារតែកម្រិតទាបនៃសារធាតុគីមី។

SCG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Reuters ថា «ការបន្តបើកដំណើរការឡើងវិញនឹងអាស្រ័យលើតម្រូវការថាមវន្តសកល»។ SCG មិនបានផ្តល់ពេលវេលាច្បាស់លាស់សម្រាប់ការផ្អាកនេះទេ ប៉ុន្តែរំពឹងថា ឧស្សាហកម្មគីមីនឹងនៅតែមានការប្រកួតប្រជែងយ៉ាងល្អនៅក្នុងឆ្នាំសារពើពន្ធ ២០២៥។

សូមជម្រាបថា រោងចក្រ Long Son Petrochemicals បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងខេត្ត Ba Ria-Vung Tau ភាគខាងត្បូងប្រទេសវៀតណាមកាលពីថ្ងៃទី៣០ ខែកញ្ញា គឺជាតាំងគីមីឥន្ធនៈរួមបញ្ចូលគ្នាដំបូងគេនៅក្នុងប្រទេសជិតខាងកម្ពុជាមួយនេះ ដែលផលិតសារធាតុ ប៉ូលីអេទីឡែន (polyethylene) ប៉ូលីភីលីន (polypropylene) និងសារធាតុគីមី Chemicals។

នៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីឆ្នាំមុន អ្នកតំណាងរបស់ SCG បាននិយាយថា សមត្ថភាពរបស់រោងចក្រនេះនឹងឡើងដល់ ១.៣លាន ទៅ ១.៥លានតោន។ នៅពេលនោះតម្រូវការសរុបសម្រាប់ប្រទេសវៀតណាមមានប្រហែល ៣,៣លានតោននៃសារធាតុប៉ូលីអេទីឡែន និងប៉ូលីភីលីន ដែលរួមបញ្ចូលគ្នា។

កាល​ពី​សប្តាហ៍​មុន ក្រុមហ៊ុន SCG ក៏​បាន​ប្រកាស​ការ​វិនិយោគ​ចំនួន ៧០០លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ក្នុងរោងចក្រនេះ សម្រាប់​ការ​រក្សាទុក​ចំណី​អាហារ​ ethane៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters