បើកទំព័រខែវិច្ឆិកាភ្លាម រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសហាមមិនឲ្យក្រុមហ៊ុនអាមេរិក Google លក់ទូរស័ព្ទ Pixel នៅក្នុងប្រទេសរបស់ខ្លួនបន្តទៀតឡើយ ក្រោយក្រុមហ៊ុននេះមិនបានធ្វើតាមគោលនយោបាយវិនិយោគនៅឥណ្ឌូណេស៊ី។
តាមដានជាមួយយើង៖ Million Times
សារព័ត៌មាន Reuters បានរាយការណ៍ថា ការហាមឃាត់ក្រុមហ៊ុន Google គឺធ្វើឡើងក្រោមហេតុផលតែមួយ ជាមួយក្រុមហ៊ុន Apple ពោលគឺក្រុមហ៊ុនទាំង២ មិនបានប្រើប្រាស់គ្រឿងបង្គុំក្នុងស្រុកយ៉ាងតិច ៤០% នៃផលិតផលដែលដាក់លក់លើទីផ្សារឥណ្ឌូណេស៊ី។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក Febri Hendri Antoni Arief បាននិយាយថា៖ ពួកយើងកំពុងអនុវត្តច្បាប់នេះយ៉ាងតឹងរ៉ឹង ដើម្បីធានាបាននូវភាពយុត្តិធម៌ ដល់វិនិយោគិនក្នុងប្រទេសឥណ្ឌូណេស៊ីទាំងអស់។ ផលិតផលរបស់ Google ដែលមិនប្រកាន់ខ្ជាប់ នូវគោលការណ៍ដែលបានកំណត់ នឹងមិនត្រូវអនុញ្ញាតឲ្យដាក់លក់លើទីផ្សារឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ Inkl