នៅព្រឹកនេះក្រសួង អប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ដោយទូទាំងប្រទេសមានចំនួន ១០៦ ៣៥១នាក់ ត្រូវជា ៧៩% ឯណោះ។ ក្នុងនោះអ្នកប្រលងបាក់ឌុបជាប់និទ្ទេស A មានដល់ទៅជាង ២ ពាន់នាក់ឯណោះ។
តាមដានជាមួយយើង៖ Million Times
១. និទ្ទេស A = ២ ២១៦នាក់
២. និទ្ទេស B = ៩ ៧០១នាក់
៣. និទ្ទេស C = ២២ ៦៧៥ នាក់
៤. និទ្ទេស D = ៣៦ ៦៨៣នាក់
៥. និទ្ទេស E =៣៥ ០៧៦នាក់
ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំងប្រទេស៕