យន្តហោះទំនើប ៥គ្រឿងដឹកអភិជន ៥០នាក់ ចូលរួមសន្និសីទអាកាសចរណ៍នៅវៀតណាម

យន្តហោះទំនើប ៥គ្រឿងដឹកអភិជន ៥០នាក់ ចូលរួមសន្និសីទអាកាសចរណ៍នៅវៀតណាម

យន្តហោះទំនើប ៥គ្រឿង ដែលត្រូវគេជឿថា បានដឹកអ្នកដំណើរជាមហាសេដ្ឋី និងជាធុរកិច្ចជនកំពូលៗ ៥០នាក់ បានចុះចតនៅប្រលានយន្តហោះអន្តរជាតិ ក្នុងទីក្រុងដាណាង កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ដើម្បីចូលរួមសន្និសីទអាកាសចរណ៍នៅទីនោះ។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Vietnamnews បានបង្ហាញថា យន្តហោះទាំង ៥គ្រឿងនោះ គឺជាម៉ូដែលថ្មីស្រឡាង ផលិតដោយក្រុមហ៊ុន Gulfstream ដែលមានដូចជាយន្តហោះ Gulfstream G500, G600 និង G700។

ទីក្រុងដាណាង ទទួលបានឱកាសរៀបចំសន្និសីទអាកាសចរណ៍រវាងក្រុមហ៊ុន Gulfstream និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Sun Air រយៈពេល ៣ថ្ងៃ ក្រោមវត្តមានធុរកិច្ចជនកំពូលៗ និងមហាសេដ្ឋីនានា ដែលរកស៊ីនៅលើវិស័យអាកាសចរណ៍។

គួររំលឹកបន្តិចថា ទីក្រុងដាណាង ប្រទេសវៀតណាម ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង និងត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ពេញនិយមពីក្រុមអភិជន បន្ទាប់ពីមហាសេដ្ឋី Bill Gates បានមកបំពេញទស្សនកិច្ចនៅទីនេះកាលពីខែមីនា និងបានបង្ហាញពីភាពស្រស់ស្អាតនៅទីក្រុងមួយនេះ៕

អត្ថបទ៖ Luffy រូបភាព៖ Vietnamnews