ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២៤ ត្រូវបានចាប់ផ្ដើមនៅតាមរដ្ឋនីមួយៗជាបណ្ដើរ ដោយដំបូងបង្អស់ កំពុងធ្វើឡើងនៅរដ្ឋ Georgia។
តាមការចុះផ្សាយពីសារព័ត៌មាន Aljazeera បានបង្ហាញថា រដ្ឋ Georgia ត្រូវបានប្រដូចទៅនឹងសមរភូមិសំខាន់បំផុតមួយ រវាងអ្នកស្រីកាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ ដើម្បីសម្រេចជោគវាសនា អង្គុយនៅកៅអីប្រធានាធិបតីក្នុងសេតវិមាន។
បច្ចុប្បន្ន ការបោះឆ្នោតកំពុងត្រូវបានប្រព្រឹត្ត ហើយសន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia ក៏បានឈានដល់ចំនួនខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងថ្ងៃដំបូង ដោយគិតត្រឹមព្រឹកថ្ងៃទី១៥ ខែតុលា (ម៉ោងនៅអាមេរិក) សន្លឹកឆ្នោតមានច្រើនជាង ៣២៨ ០០០សន្លឹកហើយ។
សូមជម្រាបដែរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងអាណត្តិថ្មី គឺរៀបចំជាផ្លូវការ នៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ ក៏ប៉ុន្តែនៅតាមរដ្ឋខ្លះៗ គឺតម្រូវឲ្យរៀបចំមុនមួយខែ ឬតិចជាងនេះ ដោយសារកត្តាប្រជាជនច្រើន និងបង្ការការកកស្ទះ ក៏ដូចជាអាក់ខានចូលរួមបោះឆ្នោតជាដើម៕
អត្ថបទ៖ Luffy រូបភាព៖ Aljazeera