ក.អ.ក និង ស.អ.ថ ស្នើ MGI និង MGC បញ្ចប់វិវាទឲ្យបានលឿនបំផុត ព្រោះខ្លាចអាចជះឥទ្ធិពលមិនល្អដល់ទំនាក់ទំនងប្រទេសទាំង ២

ក.អ.ក និង ស.អ.ថ ស្នើ MGI និង MGC បញ្ចប់វិវាទឲ្យបានលឿនបំផុត ព្រោះខ្លាចអាចជះឥទ្ធិពលមិនល្អដល់ទំនាក់ទំនងប្រទេសទាំង ២

ក្រោយ​បញ្ហា​ជម្លោះ​រវាង​ស្ថាប័ន​ប្រកួតប្រជែង​សម្រស់​ដ៏​ធំ កើត​មាន​ប៉ុន្មាន​ថ្ងៃ​មក​នេះ សឹងតែ​មិន​អាច​រក​ផ្លូវ​ចេញ​បាន ថ្ងៃ​នេះ ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ (ក.អ.ក) និង​សមាគម​អ្នក​កាសែត​ថៃ​ (ស.អ.ថ) បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ស្នើ​ឲ្យ​ម្ចាស់​ស្ថាប័នMGI និង MGC បញ្ចប់វិវាទឲ្យបានលឿនបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

តាមដានជាមួយយើង៖ Million Times

ដើម្បី​ចៀសវាង​កុំ​ឲ្យ​ស្ថានការណ៍​កាន់​តែ​រីក​ដុះដាល​​ធំ​ៗ ក្លឹប​អ្នក​កាសែត​កម្ពុជា​ (ក.អ.ក) និង​សមាគម​អ្នក​កាសែត​ថៃ​ (ស.អ.ថ) បាន​ស្នើ​ដល់​ស្ថាប័ន​ Miss Grand International (MGI) និង Miss Grand Cambodia (MGC) បញ្ឈប់​នូវ​វិវាទ​របស់​ពួក​គេ​ឱ្យ​បាន​ឆាប​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​​។

ក្រោយ​កើត​មាន​វិវាទ​រវាង​ស្ថាប័ន Miss Grand International និង Miss Grand Cambodia បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ ជា​ពិសេស​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផលិត​ផ្សព្វផ្សាយ ​និង​ចែក​ចាយ​ព័ត៌មាន​ទាក់ទិន​នឹង​ភាព​តានតឹង​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​។​​ ចំពោះបញ្ហានេះដែរបានធ្វើឱ្យ​​ក្លឹប​អ្នក​កាសែត​កម្ពុជា​ (ក.អ.ក) និង​សមាគម​អ្នក​កាសែត​ថៃ​ (ស.អ.ថ)​ បើក​ការ​ប្រជុំ​បន្ទាន់​តាម​អនឡាញ​នា​ថ្ងៃ​ទី​១០​ ខែ​តុលា ​ឆ្នាំ​២០២៤​​​ ដើម្បី​ផ្លាស់​ប្ដូរ​ព័ត៌មាន​អំពី​ហេតុការណ៍​ខាង​លើ​ និង​បាន​ដាក់​ស្នើ​នូវ​សំណូម​ពរ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

១. សំណូមពរឱ្យក្រុមហ៊ុនឯកជនទាំងពីរដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យស្ថានការណ៍កាន់តែរីកធំ។

២. សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុមហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។

៣. ក.អ.ក និង ស.អ.ថ ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុនពេលចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើមេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ៕